ក្តៅៗ! ស្តាប់ការរៀបរាប់បុគ្គលិក Pedro ម្នាក់ឆ្លងកូវីត១៩ ពីស្ថានភាពជំងឺខ្លួន ដំបូងឡើយ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ប្រទេសកម្ពុជាមានអ្នកឆ្លងCovid-19 ថ្មីកើនឡើងជារៀងរាល់ថ្ងៃ ជុំវិញករណីពាក់ព័ន្ធឆ្លងក្នុងសហគមន៍២៨វិច្ឆិកា នៅរាជធានីភ្នំពេញ ដែលនេះជាការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ប្រជាជនទាំងអស់ ត្រូវថែរក្សាអនាម័យ បើមិនមានការចាំបាច់កុំចេញក្រៅជួបជុំគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលដែលថ្ងៃនេះក្រសួងទើបតែប្រកាស រកឃើញអ្នកឆ្លងCovid-19 ថ្មីនេះ ចំនួន១០នាក់បន្ថែម។ យ៉ាងណាមិញពាក់ព័ន្ធនឹងរឿងនេះដែល ឃើញថាអ្នកឆ្លងជំងឺទាំងស្រីប្រុស បានបញ្ចេញសារយ៉ាងក្តុកក្តួល ក៏ប៉ុន្តែនៅក្នុងនោះក៏ឃើញមាននារីម្នាក់ បានធ្វើការLive វីដេអូនិយាយរៀបរាប់ពីការដាក់ដោយឡែករយៈ១៤ថ្ងៃ និងលើកទឹកចិត្ត ក៏ដូចជាផ្តាំដល់មហាជនឲ្យចេះថែខ្លួនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងនោះនាងបានធ្វើការរៀបរាប់ពីអការៈ និងស្ថានភាពពេលនេះយ៉ាងដូច្នោះថា អ្នកទាំងអស់គ្នាគួរតែថែរក្សាអនាម័យឲ្យបានល្អ បើដឹងថាខ្លួនមានការពាក់ព័ន្ធនឹងជំងឺនេះ អាចធ្វើមកធ្វើតេស្ត ក៏ដូចជាដាក់ដោយឡែកកុំឲ្យប៉ះពាល់ដល់អ្នកដទៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយនាងក៏ផ្តាំទៅមនុស្សមួយចំនួន បើដឹងថានរណាម្នាក់មានផ្ទុកមេរោគនេះ សូមកុំរើសអើង កុំប្រើពាក្យសម្តីដែលបំបាក់ទឹកចិត្ត គួរតែមានការលើកទឹកចិត្តឲ្យពួកគេថែរក្សាខ្លួនឲ្យបានល្អជាងមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះពាក្យសម្តីអ្នកជុំវិញ គឺជាកម្លាំងចិត្ត ហើយក៏អាចជាការសម្លាប់ទឹកចិត្ត ដែលធ្វើឲ្យពួកគេលែងចង់ខ្វល់ខ្វាយពីខ្លួនឯងកាន់តែខ្លាំងឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសារមួយនេះ បានធ្វើឲ្យមហាជនជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំងតែម្តង ស្របពេលដែលមានការស៊ែរព្រាងព្រាតពេញហ្វេសប៊ុក ជាមួយនឹងពាក្យជូនពរឲ្យឆាប់ជាសះស្បើយផងដែរ៕ សូមទស្សនាវីដេអូខាងក្រោមនេះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Leave a Reply