ថ្មីចែស! ជំពាក់លុយចំណងដៃ គិតថាខកខានទៅមង្គលការរួចខ្លួនហើយ មានអីស្រាប់តែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីចែស! ដោយកាលពីពេលថ្មីៗនេះស្រាប់តែមានបុរសរត់កង់៣ម្នាក់ខកខានមិនបានទៅចូលរួមពិធីមង្គលការមិត្តភក្តិ ស្រាប់តែត្រូវបានសាម៉ីដើមការឆាតមកទារលុយចំណងដៃ។ នេះបើយោងតាមរយៈការបង្ហោះសារនៅលើគណនីហ្វេសបុកដែលមានឈ្មោះថា Chiva Vann Vorawatt។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមគណនីហ្វេសបុកខាងលើបានបង្ហោះខ្លឹមសារថា៖ «ពីខ្ញុំអ្នក់រត់ ផាសអាប់ ក្រីក្រ🥺 ថ្ងៃនេះខ្ញុំចង់បញ្ចេញ បញ្ហាមួយដែលខ្ញុំជឿថាបងប្អូនគ្រប់គ្នា មិនដែលជួបមិនដែលលឺ ទុកជាមេរៀនសម្រាប់បងប្អូនយើងកុំអោយជួបប្រទះដូចខ្ញុំ:

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យសុំទោស សុំអធ្យាយស្រ័យបានប្រើឆ្លើយឆ្លងតាមរយៈ Facebook Chart រួចហើយ នៅឡើយគេមិនយោគយល់ នឹងលើកលែងទោះបីវាត្រឹមជាការខកខានមិនបានចូលរួមពិធីកាត់ចំណងដៃមួយ (ថ្ងៃទី 29 វិច្ឆិកា 2020) ជាថ្ងៃដែលផ្ទុះកូវីដខ្លាំង ដែលធ្វើអោយមនុស្សម្នាខ្លាចរអា សឹងតែមិនហ៊ានចេញពីផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្មានថ្ងៃបន្ទាប់សារមកពីគូរស្នេហ៍ភរិយាថ្មីនោះបានមកតាមទារលុយចំណងដៃ ដែលខ្ញុំបាទជំពាក់កាលពីឆ្នាំ 2017 របស់គាត់ទាំងពីរនាក់ 30$ ទោះបីជាខ្ញុំបានបញ្ជាក់ពីហេតុផលយ៉ាងណា ហាក់បីដូចជាគ្មានបានផល ប្រៀបបានដូចជាអ្នកចងការប្រាក់មកទារពីកូនបំណុល ដូចដែលមាននៅខាងក្រោមស្រាប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(សុំអត់បញ្ចេញឈ្មោះ)។ ខ្ញុំបានសន្សំលុយពីការសង្ងំរត់ PassApp មក 3-4ថ្ងៃមកនេះ មិនទាន់គ្រប់ 40$ទេ ព្រោះអត់មានមនុស្សជិះ ខ្លាចកូវីដ19 តែទោះជាយ៉ាងណាក៏ខ្ញុំរកគេអោយគ្រប់ចំនួនសងគេហើយ សង្ឃឹមថាផុតកម្មពារនឹងគ្នាចុះ កុំអោយជាតិក្រោយជួបគ្នាទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមផ្តាំផ្ញើរទៅបងប្អូនដែលនឹងមានគម្រោងរៀបអាពាណ៍ពិពាណ៍ រឺកម្មពិធីផ្សេងៗនៅពេលខាងមុខ កុំផ្តោតសំខាន់លើចំណងដៃពេក ព្រោះការអញ្ញើញភ្ញៀវមិនអាចបាន 100% ដូចការរំពឹងទុកនោះទេអ្នកខ្លះគាត់អាចមានទុក្ខធុរៈ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឺថវិការដែលមិនអាចមកចូលរួមបាន សូមអធ្យាស្រ័យអោយពួកគាត់ផង គ្មានអ្នកណាចង់ជំពាក់គេទេ ហើយកុំតាមទារគេអី មិនយូរមិនឆាប់ក៏មានកម្មពិធីផ្សេង ហើយអញ្ញើញគាត់ម្តងទៀតក៏មិនទាន់យឺតពេលដែរ !!! 🙏🙏🙏សូមជួយពិចារណាតាមការគួរ»៕
ដើម្បីជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោមនេះ៖

Leave a Reply