សំណាងណាស់! យ៉ុង ចាន់កណ្ណិកា គុណព្រះជួយឱ្យហេតុផ្ទួនៗ ៣ ដង អាចគេចផុតពីការឆ្លងកូវីដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតតារាចម្រៀងមាឌតូចល្អិត យ៉ុង ចាន់កណ្ណិកា បានបង្ហាញនូវអារម្មណ៍រីករាយ ជាពិសេសអរគុណដល់គុណបុណ្យ និង អំពើល្អដែលនាង និង ក្រុមគ្រួសារបានធ្វើកន្លងមក ជួយឱ្យគេចផុតពីការឆ្លងកូវីដ ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា កន្លងទៅថ្មីៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ុង ចាន់កណ្ណិកា បានរៀបរាប់ពីមូលហេតុដែលនាង និង ស្វាមីបានគេចផុតពីព្រឹត្តិការណ៍នេះថា « គុណព្រះជួយឱ្យហេតុ ៣ដង ដូចព្រះជួយ ទីមួយប្តីខ្ញុំសុំច្បាប់ពីការងារនៅពន្ធនាគារមួយខែ ព្រោះរវល់ធ្វើហាងនេះ បើសិនមិនរវល់ធ្វើហាងម្ល៉េះខ្ញុំត្រូវចប់គ្រប់យ៉ាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីពីរ បងស្រីខ្ញុំនៅកូរ៉េមិនសូវស្រួលខ្លួន មិនបានទៅធ្វើការងារ ស្រាប់តែមានបុគ្គលិកទើប នឹងចូលថ្មីឆ្លងកូវីដ១៩ សំណាងបងស្រីខ្ញុំសំរាកមុន មួយសប្តាហ៍ហេងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីបី កូនស្រីខ្ញុំទារទៅអ៊ីអនរហូត តែខ្ញុំមិនព្រមឱ្យទៅ ដែលរាល់ដង ឱ្យទៅរហូតដូចឱ្យ ខ្ញុំដឹងមុន។ សំណាងណាស់ដែរមួយរយៈនេះ ខ្ញុំរវល់ជាប់មិនបានចេញទៅណាសោះ ធ្វើល្អ បុណ្យជួយអគុណការរវល់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងរបស់ យ៉ុង ចាន់កណ្ណិកា បានធ្វើឱ្យមិត្តភក្តិរួមអាជីពក៏ដូចជាអ្នកគាំទ្របានចូលរួមលើកជាមតិថា «មនុស្សល្អព្រះជួយ» ឬ «ធ្វើល្អបានល្អចឹងហើយ» ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថាទោះបី យ៉ុង ចាន់កណ្ណិកា បានបញ្ចប់អាជីពសិល្បៈជាច្រើនឆ្នាំក៏ពិតមែន តែជារឿយៗនាងតែងចូលរួមសាងអំពើល្អ នៅក្នុងកិច្ចការមនុស្សធម៌មិនដែលបាត់មុខនោះទេ ដែលហេតុផលទាំងនេះហើយបានធ្វើឱ្យនាងជឿថាអាចជៀសផុតនូវគ្រោះអាក្រក់នានា៕

Leave a Reply