មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ស្រី ចាន់ថន នោះ។ ក្រៅពីមុខជំនួញដែលកំពុងទទួលបានការគាំទ្រ និងជោគជ័យខ្លាំង លោកឧកញ៉ា ក៏ជាបុគ្គលម្នាក់ដែលមានចិត្តសប្បុរសផងដែរ ដោយតែងតែជួយ អ្នកដែលត្រូវការចំាបាច់ ជាហូរហែ ផងដែរ ដោយទង្វើរទាំងនេះកើតចេញពីទឹកចិត្ត ក្តីអាណិត និងស្រឡាញ់។
ជាក់ស្តែង នាពេលថ្មីនេះ យ៉ង់ ស្រីនីត ក៏ត្រូវបានលោក ឧកញ៉ា ស្រី ចាន់ថន ទទួលជាកូនធម៌ ដោយលោកផ្តល់ កន្លែងស្នាក់នៅ ឲ្យការងារឪពុក ស្រីនីត ធ្វើ និងឲ្យ ស្រីនីត រៀនដល់ចប់ថែមទៀត។
នៅមិនទាន់អស់ទេ នៅមុននេះបន្តិច នាថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ ឃើញប្អូនប្រុសម្នាក់រៀបរាប់ទំាងទឹកភ្នែក រៀបរាប់ពីជីវភាពខ្លះៗ ខ្វះមុខខ្វះក្រោយ កើតក្តីអាណិត ឧកញ៉ា ស្រី ចាន់ថនក៏បានសម្រេចចិត្ត កង់ថ្មីមួយគ្រឿង ខោអាវ៣កំប្លេរ សៀវភៅ រួមថវិកា រហូតដល់ទៅ ៥០ម៉ឺនរៀលថែមទៀត។
ឧកញ៉ា បានបញ្ជាក់បន្ថែមថា “អ្នកដែលធ្លាប់ឆ្លងកាត់ ជីវិតខ្វះមុខខ្វះក្រោយ ទើបយល់អារម្មណ៍មួយនេះ ការស្រក់ទឹកភ្នែកនេះ ធ្វើអោយខ្ញុំគិតដល់រឿងជិវិត ដែលកន្លងហួស ជីវិតត្រូវតែតស៊ូកុំពឹងផ្អែកទាំងស្រុងទៅលើអ្នកដទៃពេក”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖
សូមទស្សនាវីដេអូខាងក្រោមនេះ ៖