ប្ដី Goal! ស្វាមី Margie ទិញកាដូនាឡិកាតម្លៃជិត ៦ ម៉ឺនដុល្លារឱ្យប្រពន្ធពាក់លេង….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកទស្សនិកជនតែងតែកោតសរសើរពីសំណាងតារាសម្ដែងស្រី Margie Rasri ដែលមានស្វាមីរូបសង្ហាចេះស្រឡាញ់ថ្នាក់ថ្នមនាង មិនតែប៉ុណ្ណោះ លោកក៏ជាកូនអ្នកមានរស់នៅក្នុងត្រកូលអភិជនមានទ្រព្យសម្បត្តិចាយមិនខ្វះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ តារាសម្ដែងស្រីជួរមុខប្រចាំប៉ុស្ដិ៍លេខ ៣ ថៃ Margie រូបនេះ បានធ្វើឱ្យមហាជនច្រណែននឹងវាសនារបស់នាងជាថ្មី បន្ទាប់ពីស្វាមីសំណព្វចិត្តរបស់នាងគឺលោក Pok បានទិញកាដូនាឡិកាតម្លៃជិត ១ លាន ៨ សែនបាតឱ្យនាង ដែលស្មើនឹងជិត ៦ ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះស្វាមីតារាស្រីខាងលើ ក៏បានឱ្យដឹងទៀតថា នាឡិកានោះជាប្រភេទម៉ូដដែលផលិតឡើងមានកំណត់ ហើយលោកបានទិញទៅពញ្ញាក់អារម្មណ៍ភរិយាជាទីស្រឡាញ់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Margie បង្ហាញអារម្មណ៍ក្ដុកក្ដួលរំភើប និង ពេញចិត្តចំពោះកាដូដែលស្វាមីនាងជូននោះយ៉ាងខ្លាំង ហើយនាងក៏បានក្រាបសំពះស្វាមីទាំងទឹកភ្នែករលីងរលោងទៀតផង ៕

Leave a Reply