សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសារ ស ព របស់សាស្ត្រាចារ្យមហាបរិញ្ញាឱសថបណ្ឌិត ហេង ហួត ជាសាស្ត្រាចារ្យបង្រៀននៅមហាវិទ្យាល័យ ឱសថសាស្ត្រ នៅសកលវិទ្យាល័យ អន្តរជាតិ ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ១៥កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរោគាពាធ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Sophal Heng បានសរសេររៀបរាប់ឲ្យដឹងថា៖«ប៉ារបស់ខ្ញុំ បានទៅឆ្ងាយហើយ គាត់បានទៅដោយមានសេចក្តីសុខ។
យើងខ្ញុំសូមគោរពអញ្ជើញ បងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ ចូលរួមក្នុងពិធីបុណ្យ ស ព ដែលយើងបានរៀបចំនៅក្នុង វត្តថ្វាយដង្គំ ឬ វត្តមង្គលវ័ន (ផ្លូវ ១០៩, ផ្សាឌុយម៉ិច)។
យើងនឹងរៀបចំហែ ស ព និងបញ្ចុះ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៥ព្រឹក។ ឆុងឆ្នាំ រការ & ថោះ ទូរស័ព្ទសួរទីតាំង វេជ្ជ. សុផល ០៩២ ២២២ ០០៩ Cellcard/ ០៨៦ ៨៨ ៦៦ ៧៦ Smart។ សូមបួងសួងដល់វិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យបានសោយសុខក្នុង សុគិតិភព ខាងមុខ កុំបីឃ្លៀងឃ្លាតឡើយ។