៣ ករណី រកឃើញនៅព្រឹកទី ២ ធ្នូនេះ មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាទេ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងពីសា្ថនភាពកូវីដ ១៩ នៅកម្ពុជាជាថ្មីម្តងទៀត ដោយនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ បានរកឃើញ ៣ ករណីបន្ថែមទៀត ដែលសុទ្ធតែជាអ្នកដំណើរពីខាងក្រៅទាំងអស់ ដោយមិនមានពាក់ព័ន្ធនឹងករណីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះអ្នកឆ្លងទាំង ៣ នាក់នោះមានទី ១ គឺបុរសជនជាតិខ្មែរ អាយុ ២៦ មានលំនៅស្ថាននៅខេត្តកំពត បានធ្វើដំណើរមកពីប្រទេសជប៉ុន និង បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី ២ គឺជាបុរសជនជាតិខ្មែរ អាយុ ៤៦ ឆ្នាំ មានលំនៅស្ថាននៅខេត្តកណ្តាល បានធ្វើដំណើរមកពីប្រទេសជប៉ុន និង បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និង ទី ៣ គឺជាស្រ្តីជនជាតិខ្មែរ អាយុ ៣៥ ឆ្នាំ មានលំនៅស្ថាននៅកំពត បានធ្វើដំណើរមកពីប្រទេសចិន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា គិតត្រឹមព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២០ នេះ ករណីឆ្លងសរុបទូទាំងប្រទេសមានចំនួន ៣២៩ នាក់ ក្នុងនេះអ្នកឆ្លងក្នុងសហគមន៍ចំនួន ១៧ នាក់ និង អ្នកជាសះស្បើយចំនួន ៣០៤ នាក់ ដោយគ្មានករណីស្លាប់ឡើយ ៕

Leave a Reply