ក្រោយពីមានការភ្ញាក់ផ្អើលអំពីករណីនារីខ្មែរម្នាក់ដែលត្រូវបានប្តីបង្ខាំងទុកក្នុងផ្ទះនៅប្រទេសចិនកំពុងតែដង្ហើយរកជំនួយដើម្បីបានត្រលប់មកកាន់កម្ពុជាវិញពេលនេះស្នងការនគរបាលខេត្តក្រចេះបានបង្ហោះសារពាក់ព័ន្ធនឹងករណីនេះថា៖
«ក្រុមការងារព័ត៌មានប្រិតកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ត សូមជម្រាបជូនថាករណីនេះជំនាញបានទទួលបណ្ដឹង រៀបចំឯកសារទៅក្រសួងការបរទេស និងក្រុមការងារមេគង្គឡានឆាង តាមរយៈនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីជួយសង្គ្រោះហើយ ។»
គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានគណនីហ្វេសបុកមួយបានបង្ហោះថា ខ្លួនត្រូវបានម៉ែឪ និងប្ដីដែលជាជនជាតិចិនឃុំមិនអោយចេញក្រៅមានសេរីភាពជួបគ្រួសានៅខ្មែរទេដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមហ្វេសបុក នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសបុកដែលមានឈ្មោះថា វាសនា កូនស្រី ទីបួន។
យោងតាមការបង្ហោះរបស់គណនីខាងលើបានបញ្ជាក់ឱ្យដឹងថា៖ «នាងខ្ញុំឈ្មោះ (ធួកសុភី)អាយុ(20) ស្រុកកំណើតនៅ ស្រុកស្នួល ខេត្តក្រចេះ ភូមិឃ្សឹមក្រៅ ឃុំឃ្សឹក្រៅបច្ចុប្បនគឺជាប់នៅប្រទេសចិនម៉ែឪប្ដីចិនឃុំមិនអោយចេញក្រៅមានសេរីភាពជួបគ្រួសានៅខ្មែរទេ😩💔🥀
សុំពុកម៉ែបងប្អូនជួយស៊ែរអោយបានដល់សម្ដេចពុកហ៊ុនសែននិងបងៗសិទ្ធមនុស្សជួយខ្ញុំចេញពីនិងអោយបានឆាប់ៗផងរោះស្បូនខ្ញុំឈឺចា ប់ណាស់មិនអាចទ្រាំនៅដោយកាប ង្ខំរួ មភេ ទបានទេ បើខ្ញុំរើក៏មិនឈ្នេះគេដែលសូមជួយខ្ញុំអោយចេញពីប្រទេសចិនទៅខ្មែរវិញផងសូមជួយខ្ញុំអោយមានសេរីភាពផង🙏🙏🙏🙏🥺🥺ហើយទូរស័ព្ទនេះដឹងគេដក់យកវិញពេលណាទេ😩ញុំចាញ់បោកគេនៅប្រទេសចិនហើយនៅខាងខេត្តហឺនណាន ។
😓😩 ខ្ញុំចង់មានសេរីភាព និងចង់ជួបគ្រួសាខ្ញុំវិញពេលនេះខ្ញុំសម្ពាធខ្លាំងណាស់ត្រូវគេបិទសេរីភាពហើយគេបង្ខំឲ្យមានកូនឲ្យគេអោយឆាប់ទៀតនៅក្នុងតែផ្ទះចេញក្រៅមិនបានទេសូមសម្ដេចពុកហ៊ុនសែននិងបងៗសិទ្ធិមនុស្សជួយខ្ញុំផង🙏🙏🙏🙏🙏🙏😩😩
ក្រោមនេះជាឈ្មោះប្ដីចិននិងអាស័យដ្ឋានខេត្តហឺនណាន សង្កាត់ សឺឆុី ស្រុកយាវលៀង ភូមិជួង ផ្ទះប៉ាយវ៉ាងលេខ 32 កាន់អត្តសញ្ញាប័ណ្ណលេខ 41132919951128411 ឆ្នាំ 2019.08.05 29។