រំជួលចិត្ត! តោះមកស្តាប់ប្រវត្តិ​ជូរចត់របស់ ដំរីឯកាលើកលោក ហោះពីប៉ាគីស្ថានមកសៀមរាប ពិតជាក្តុកក្តួល…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Kaavan បាន​កើត​នៅ​ក្នុង​ឆ្នាំ ១៩៨៥ ក្នុង​ប្រទេស​ស្រីលង្ការ ហើយ​នៅ​ពេល​បាន​វ័យ ១ ឆ្នាំ វា​ក៏​ត្រូវ​បាន​ផ្ដល់​ជា​កាដូ​ទៅ​ឲ្យ​ប្រទេស​ប៉ាគីស្ថាន ។ Kaavan បាន​ស៊ូទ្រាំ​រស់​នៅ​ទាំង​ជើង​ជាប់​ច្រវ៉ាក់​រយៈពេល​ជិត ៣៥ ឆ្នាំ នៅ​សួន​សត្វ Islamabad ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មក មាន​ដំរី​ញី​មួយ​ក្បាល​ឈ្មោះ Saheli បាន​នាំ​មក​ឲ្យ​រស់​នៅ​ជាមួយ​ជា​ដៃគូ Kaavan បាន​រយៈពេល ២២ ឆ្នាំ រហូត​ដល់​វា​ស្លាប់​នៅ​ក្នុង​ឆ្នាំ ២០១២ ដែល​នៅ​ពេល​នោះ​ហើយ Kaavan ស្ថិត​ក្នុង​ភាព​សោក​សង្រេង និង​ឯកោ​បំផុត​រហូត​មក​ទល់​សព្វ​ថ្ងៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ឆ្នាំ ២០១៥ រូបភាព និង​វីដេអូ​ដែល Kaavan ជាប់​ច្រវ៉ាក់ ត្រូវ​បាន​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម​អ៊ិនធឺណែត ហើយ​ក៏​ត្រូវ​បាន​កំពូល​តារា​ចម្រៀង​ប៉ុប​អាមេរិក Cher ចាប់​អារម្មណ៍​ខ្លាំង រហូត​នាង​បង្កើត​យុទ្ធនាការ #FreeKaavan ដោយ​យុទ្ធនាការ​មួយ​នេះ ទទួល​បាន​ការ​ចុះ​ញត្តិ​គាំទ្រ​ពី​មហាជន​ជាច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ឆ្នាំ ២០២០ តុលាការ​កំពូល Islamabad បាន​ចេញ​សាលក្រម​ប្រកាស​ថា Kaavan គួរ​តែ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព ហើយ​ដោយសារ​តែ​ប្រទេស​ប៉ាគីស្ថាន គ្មាន​ឧទ្យាន​ជាតិ​សម្រាប់​ដំរី ខាង​តុលាការ​ក៏​បាន​ផ្ដល់​សិទ្ធិ​ដល់​អង្គការ Four Paws ឲ្យ​ធ្វើ​ការ​ផ្លាស់​ទី Kaavan ទៅ​ឲ្យ​មាន​សេរីភាព​ក្នុង​ឧទ្យាន​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​វេជ្ជបណ្ឌិត Amir Khalil ប្រចាំ​អង្គការ Four Paws បាន​ធ្វើ​ដំណើរ​វែង​ឆ្ងាយ​ពី​ប្រទេស​អូទ្រីស​មក​ប៉ាគីស្ថាន ដើម្បី​ជួយ​សុខភាព Kaavan ឲ្យ​ប្រសើរ​ឡើង​វិញ ។ កាល​ពី​មុន Kaavan គឺ​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ខ្លាំង ។ វា​បាន​ប្រែ​ទៅ​ជា​ធាត់ ដោយសារ​តែ​ស៊ី​អាហារ​មិន​បាន​ត្រឹមត្រូវ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​តែងតែ​គ្រវី និង​ងក់​ក្បាល​ចុះ​ឡើង​ឥត​ឈប់ឈរ ដែល​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ថា វា​មាន​បញ្ហា​ផ្លូវចិត្ត​ខ្លាំង ។ លោក​វេជ្ជបណ្ឌិត Khali បាន​និយាយ​ថា លោក​វេជ្ជបណ្ឌិត បាន​ធ្វើ​ការ​ព្យាបាល Kaavan យ៉ាង​ម៉្មត់ចត់ និង​អត់​ធ្មត់​បំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បាន​ត្រួត​ពិនិត្យ​សុខភាព​វា​ជា​ប្រចាំ ផ្ដល់​អាហារ​ឲ្យ​វា​ដោយ​ដៃ​លោក​ផ្ទាល់ រួម​ទាំង​បណ្ដើរ​វា​ដើរ​លេង​ជាមួយ​លោក​ទៀត​ផង ។ លោក​បាន​លេង និង​ច្រៀង​ចម្រៀង​ឲ្យ Kaavan ស្ដាប់ ដោយ​ជា​ចុងក្រោយ លោក​ក៏​ទទួល​បាន​ការ​ទុកចិត្ត​ពី​វា ហើយ​ពួកគេ​ក៏​បាន​ក្លាយ​ជា​មិត្ត​នឹង​គ្នា ។

Leave a Reply