ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានស្គាល់ជ្រាបដឹងហើយថា តារាចម្រៀងងួន ចាន់ដេវីត ហៅG-Devith និងកញ្ញាទេព បូព្រឹក្ស បានស្រឡាញ់គ្នាអស់រយៈពេលប្រមាណ៤ឆ្នាំមកហើយហើយពួកគេតែងតែទិញកាដូឲ្យគ្នាទៅវិញទៅមក រៀងរាល់ថ្ងៃពិសេស ព្រមទាំងបង្ហោះសារឆ្លើយឆ្លងគ្នាទៀតផង។
ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ ពេលG-Devithបង្ហោះវីដេអូ ទិញកាដូ ជានាឡិកាដាំពេជ្រ ជូនខ្លួនឯង ជាមួយតម្លៃជាង១ម៉ឺនដុល្លារនោះ គេមិនឃើញទេព បូព្រឹក្ស ចែករំលែកវីដេអូនេះ ចូលទៅកាន់គណនី ឬទំព័រហ្វេសប៊ុករបស់ខ្លួនដូចមុនៗ ជាមួយនឹងការសរសេរអក្សរអ្វីផ្សេងទៀតនោះឡើយ។
ក្រោយមកនៅថ្ងៃទី២៩ ខែវិច្ឆិកា ទេព បូព្រឹក្ស ក៏បានប្រូហ្វាល់ហ្វេសប៊ុករបស់ខ្លួន ជាមួយនឹងការសរសេរCaptionថា «ត្រៀមចិត្តរួចរាល់»។លុះនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ ទេព បូព្រឹក្ស បានប្ដូព្រូហ្វាល់ផេករបស់ខ្លួន ដោយដាក់រូប ថតយ៉ាងកៀកកើយជាមួយG-Devith អមដោយសារ ពាក់ព័ន្ធនឹងរឿងស្នេហាថា«ពាក្យថាស្រលាញ់ស្រួលនិយាយណាស់ មែនអត់?
ស្រលាញ់តែទុកអូនចោលគ្រប់ពេល ស្រលាញ់ណាស់តែមិនសូវនិយាយគ្នាទោះនៅជិតគ្នាក៏ដោយ ស្រលាញ់ណាស់ តែចាប់ផ្តើមមានអារម្មណ៍ថាឆ្ងាយគ្នាសឹងគ្រប់ពេល ស្រលាញ់ណាស់តែ នៅពេលដែលឈឺមិនដែលនឹងខ្វល់ ខ្វល់តែពីដំបូង ស្រលាញ់ណាស់តែ រាល់ពេលដែលអូនខឹង គឺត្រូវតែមានហេតុផលខឹងអូនវិញ ស្រលាញ់ណាស់ សឹងតែក្លាយជាអ្នកដទៃហើយ»។
យ៉ាងណាមិញ ក្រោយមកទេព បូព្រឹក្ស បានចែករំលែកសារនេះ ចូលគណនីហ្វេសប៊ុករបស់ខ្លួន ដោយសរសេរថា «postលេង»។ ទោះយ៉ាងណា តាមរយៈសារខាងលើនេះ ត្រូវបានអ្នកគាំទ្រ សន្និដ្ឋានថាអាចគ្រាន់តែជាអត្ថន័យក្នុងបទចម្រៀងថ្មីរបស់ពួកគេប៉ុណ្ណោះ។ ដូច្នេះមានតែការរង់ចាំមើល ដើម្បីដឹងការពិតទាំងអស់គ្នា។
ក្នុងនោះដែរ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ ទេព បូព្រឹក្ស បានបង្ហោះសារ ទំនងជាកំពុងខឹងនឹងនរណាម្នាក់ ដោយសរសេររៀបរាប់ថា«ចង់មានចង់បានតែធ្វើការខ្លាចហត់រស់បែបនឹងទាល់ងាប់ទៀតបើមានបានដូចគេហើយកុំបន្ទោសព្រហ្មលិខិតមកពីយើងទេព្រោះពេលមានលុយមិនមែនព្រហ្មលិខិតនឹងមកចាយលុយជាមួយយើងណា
ចង់មានតែមិនចេះគោរពការងាទេ okay ja bye មុខមិនមែនដូចឪម៉ែខ្ញុំពីក្រមុំកំលោះទេ ម្នាក់ៗគេរត់រកការងាឯងនេះវិញអត់ប្រយោជន៍ ចឹងកុំខឹងច្រណែនពេលគេមានបាន ព្រោះគេចំណាយពេលកំលាំងរបស់គេច្រើនណាស់ទំរាំបានលុយមក»៕ប្រភព៖តារា