តើអ្នកជឿលើស្នេហ៏ពិតដែលឫទេ? មានមនុស្សចំនួន មិនជឿទេ ដោយនិយាយថាលើលោកនេះ មិនមានស្នេហ៏ស្មោះឡើយ ។ ការនិយាយបែបនេះ អាចមកពីរូបនេះ បានជួបតែស្នេហាបោកប្រាស់ ស្នេហាតាមចាស់ទុំជាដើម ។
សម្រាប់មនុស្សមួយចំនួនទៀត គេជឿលើសេចក្ដីសេ្នហាស្មោះស័្មគ្រប្រាកដជាមានមែន ដោយសារតែ គេបានជួបមនុស្សដែលមានចិត្តភក្តីភាព ។ ជាក់ស្ដែងដូចជានារីម្នាក់ ដែលមានរូបឆោមស្រស់ស្អាត បានស្រលាញ់គ្នាជាមួយនឹងបុរសម្នាក់ ដែលរូបនាងមិនគិតពីសម្រស់ ឫលុយកាក់ឡើយ ។
ដោយយោងតាមគណនីហ្វសប៊ុកស្រីស្អាតម្នាក់នោះឈ្មោះ Ma Zïï Yä៉៉៉ បានបង្ហោះថា៖ ខ្ញុំ ស្រលាញ់មនុស្សប្រុសមិនមែនថិតលើរូបឆោមទេ ហើយក៏មិនបានសម្លឹងមើលគ្រួសារគេមានឬក្រដែលព្រោះខ្ញុំ មែនអ្នកទេ ។
ក្រោយការបង្ហោះ បែបនេះអមជាមួយរូបភាព ត្រូវបានមហាជនអ្នកនិយមបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន មានការកោតសរសើរ និងជូនពរស្នេហារបស់អ្នកទាំងពីរផងដែរ ៕