ត្រឹមមួយប៉ប្រិចភ្នែក ទ្រនំដែលធ្លាប់ជ្រក ត្រូវភ្លើង​ឆេះអស់, ឃើញហើយ អាណិ​តខ្លោ​ចចិត្តពេក ថៅកែហាងពេជ្រ សម្រេចជូនថវិការហូតដល់ទៅ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះសារ ថ្លែងពីគ្រួសារមួយ អានហើយពិតជាអាណិតខ្លោចចិត្ត ដោយត្រឹមមួយប៉ប្រិចភ្នែកសោះ ទ្រនំ ដែលធ្លាប់ជ្រក ត្រូវភ្លើងឆេះ​អ​ស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះ កើតក្តីអាណិតខ្លោចចិត្ត ថៅកែហាងពេជ្រ រូបនេះ បានជូនថវិកាមួយចំនួនធំ ទុកសង់កន្លែងស្នាក់នៅឡើងវិញ។ ក្នុងនោះ លោកស្រី បានបញ្ជាក់ទំាងអារម្មណ៍រំជួលចិត្តថា “ត្រឹមមួយប៉ប្រិចភ្នែក ទ្រនំធ្លាប់នៅ ត្រូវឆេះអស់ ពិតជាសោកស្ដាយណាស់ គាត់នៅបារាយណ៍ ខេត្តកំពង់ធំ ឆេះ​ផ្ទះថ្ងៃមិញនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំឮដំណឹងពេលកំពុងប្រជុំ ហើយប្រជុំចប់ភ្លាម ចេញមកភ្លាម ផ្ដល់កម្លាំងចិត្តដល់ពួកគាត់ ដើម្បីចាប់ផ្ដើមជាថ្មីឡើងវិញ ព្រោះគាត់ក៏ជាតំណាងខ្ញុំដែរ។ នាងខ្ញុំផ្ដល់ថវិកា 5000$ ដើម្បីសង់កន្លែងស្នាក់នៅ ឡើងវិញ។ ឮក្មេងៗសួរម៉ាក់ប៉ាថា ភ្លើងឆេះចឹង បានសៀវភៅ ខោអាវណារៀន ខ្ញុំជូនពួកគាត់ 1000$ ទៀតទុកទិញសម្ភារសិក្សា។ តស៊ូរឹងមាំឡើង អ្វីៗបានកើតឡើងហើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះភ្លាម មហាជនជាច្រើន សម្តែងក្តីរំភើបជំនួស គ្រួសារដែលរ​ងគ្រោះ នេះ ដែលបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរសប្បុរធម៌របស់លោកស្រី និងស្វាមី ដែលតែងតែជួយ អ្នកជួបទុក្ខលំបាក ជាហូរហែ ស្ទើរមិនរំលង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Leave a Reply