ប្រើគ្រឿងផ្សំតែ ៤ មុខនេះ ធ្វើនំពងអន្សងញុំាបានយ៉ាងឆ្ងាញ់….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះយើងខ្ញុំនឹងលើកយកវិធីធ្វើនំពងអន្សងដែលមានរសជាតិឆ្ងាញ់ និង ងាយស្រួលក្នុងការធ្វើមកបង្ហាញជូនដល់លោកអ្នក ។ អ្វីដែលកាន់តែពិសេសនោះ គឺមានតែគ្រឿងផ្សំ ៤ មុខប៉ុណ្ណោះ លោកអ្នកនឹងអាចធ្វើនំនេះញុំាបានយ៉ាងឆ្ងាញ់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) គ្រឿងផ្សំសម្បកនំ ៖ ម្សៅអង្ករដំណើប ៣០០ ក្រាម, ម្សៅអង្ករខ្សាយ ៥ ស្លាព្រាបាយ, ស្ករស ៥ ស្លាបព្រាបាយ, ខ្ទិះដូង ១ ចាន (ដើម្បីធ្វើឱ្យនំកាន់តែមានរសជាតិឆ្ងាញ់), ស្ករស ១ ចានចង្កឹះ (ទុកដាក់ក្រឡុកខាងក្រៅ) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) គ្រឿងផ្សំស្នូលនំ ៖ សណ្តែកលឿង ២៥០ ក្រាម (ត្រាំទឹក ២ ម៉ោង ចំហុយឱ្យឆ្អិន) ,ប្រេងឆា ៤ ស្លាបព្រាបាយ, ស្លឹកខ្ទឹមហាន់ ២ ស្លាបព្រាបាយ ,ខ្ទឹមក្រហម ១ ដុំចិញ្ច្រាំ, អំបិល កន្លះស្លាបព្រាកាហ្វេ, ស្ករស ៤ ស្លាបព្រាបាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របៀបធ្វើស្នូលនំ ៖ យកប្រេងឆាដាក់ចូលក្នុងខ្ទះ រួចដាក់ខ្ទឹមក្រហមឆាឱ្យឈ្ងុយ សឹមដាក់ស្លឹកខ្ទឹម សណ្តែកចំហុយ ស្ករស និង អំបិលចូលគ្នា រួចឆាស្អិតដាច់ទឹក ទុកឱ្យត្រជាក់បន្តិច សឹមយកស្នូលនំនេះមកលញ់ជាដុំមូលតូចៗល្មម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របៀបធ្វើនំ ៖ យកម្សៅអង្ករដំណើប ម្សៅអង្ករខ្សាយ ស្ករស និង ខ្ទិះដូង លាយចូលគ្នាកូរឱ្យទៅជាម្សៅ រួចច្របាច់ ឬ នួតវាទុក ១០-១៥ នាទី ឱ្យចូលជាតិខ្ទិះដូង ។ បន្ទាប់មកយកម្សៅ ១ ដុំ ស្មានមើលឱ្យត្រូវជាមួយស្នូល ដោយធ្វើឱ្យសំប៉ែត រួចដាក់ស្នូលនំពីលើ និង បិតម្សៅឱ្យជិតស្នូលលញ់ឱ្យមូល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីរុំម្សៅ និង ស្នូលរួចរាល់ហើយ យកវាទៅដាក់បំពងឱ្យឆ្អិនស្រង់ទុកសិន ។ បញ្ចប់ដោយយកស្ករសដាក់ចូលក្នុងឆ្នាំង ដាក់ទឹកចូលបន្តិចកូរឱ្យស្កររាងស្អិត សឹមដាក់នំដែលបំពងឆ្អិនចូលក្រឡុក ឬ ក៏កូរឱ្យស្ករជាប់ជាមួយនំឱ្យស្ងួត ជាការស្រេច ៕

Leave a Reply