ភ្នំពេញ៖ លោក ខេមរៈ សិរីមន្ត ត្រូវបានគេសង្កេតឃើញថា ទោះបីជាលោកបានបង្ហាញមុខភរិយាក៏ដូចជាកូនប្រុសស្រី ឲ្យប្រិយមិត្តទស្សនិកជនស្គាល់ក្ដី តែប្រជាប្រិយភាព និងភាពល្បីល្បាញរបស់លោក នៅតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
ខណៈថ្មីៗនេះលោកបានបង្ហាញភាពផ្អែមល្ហែម និងបញ្ចេញសារលើកសរសើរពីអត្តចរិត របស់ភរិយាខ្លួន ធ្វើឲ្យប្រិយមិត្តទស្សនិកជន បានឮហើយស្ទើរតែលើសជាតិស្ករ ព្រោះតែសារនោះមានន័យជ្រៅស្ទើរស្មានមិនដល់។
ជាការពិតណាស់ ក្រៅពីភាពជោគជ័យការងារមមាញឹក នៅក្នុងអាជីពជាតារាចម្រៀងនិង មុខជំនួញ លោកក៏តែងតែមិនភ្លេចពីកាតព្វកិច្ចជាឪពុកដ៏ល្អ ដែលនៅក្បែរគ្រួសារស្ទើរតែគ្រប់កម្មវិធី ដោយព្យាយាមឆ្លៀតពេលដើម្បីកំដរគ្រួសារជានិច្ច។
ដោយឡែកកាលពីម្សិលមិញ ជាថ្ងៃខួបកំណើត ខេមរៈ មន្តរាជិនី ដែលត្រូវជាកូនស្រី របស់កំពូលតារា ខេមរៈ សេរីមន្ត ឃើញថានៅក្នុងនោះ គ្រួសារលោកបានធ្វើកម្មវិធីជប់លៀងមួយ នៅក្នុងគេហដ្ឋានលោកផ្ទាល់តែម្តងព្រមទាំងមានការរៀបចំយ៉ាងស្រស់ស្អាត
ជាមួយនឹងអ្នកចូលរួមមិនសូវជាច្រើនប៉ុន្មាននោះទេ ដោយសារតែធ្វើតាមរបៀបលក្ខ ណៈ សាមញ្ញៗគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែមើលទៅពិតជា កក់ក្តៅនិង មានក្តីសុខក្នុងអារម្មណ៍ផ្លូវចិត្តខ្លាំង។ក្រោយពីបានដូច្នេះហ្វេនៗជាច្រើន
ក៏បាននាំគ្នា ជូនពរដល់ ខេមរៈ មន្តរាជិនីនិង ឆ្លៀតសរសើរដល់តារាចម្រៀង ខេមៈ សេរីមន្ត ដែលចំណាយពេលវេលាច្រើនជាមួយនឹង គ្រួសារទោះបីរវល់យ៉ាងណាក៏ដោយ៕ សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ