ភ្នំពេញ មហាជនពិតជាស្គាល់តារាចំរៀងមានប្រជាប្រិយភាពលោក ព្រាប សុវត្ថិ ហើយ យ៉ាងណាមិញ ចម្រៀង 4 បទរបស់ព្រាបសុវត្ថិបញ្ជាក់ឲ្យឃើញថាព្រាបសុវត្ថិនៅតែជាកំពូលតារាចម្រៀងដែលគេមិនអាចដណ្ដើមតំណែងបានទោះបីតារាចម្រៀងម្នាក់នេះ មិនប្រើសម្ភារៈនិយមក៏ដោយមហាជនសង្កេតឃើញថា
ប្រើតែសំឡេងនិងកាយវិការម្នាក់ឯងបទចម្រៀងនៅតែមានអ្នកគាំទ្រខ្លាំងតារាចម្រៀងព្រាបសុវត្ថិគឺជាកំពូលតារាចម្រៀងដែលមានសភាពស្ងប់ស្ងាត់សីលធម៌ខ្ពស់ពោរពេញទៅដោយសមត្ថភាពនិងអត្តចរិត គំរូល្អដល់ក្នុងសង្គមបើចង់ដណ្ដើមតំណែងព្រាបសុវត្ថិត្រូវមាន 10 ចំណុចនេះសិន៖ 1.ត្រូវល្បីឲ្យបានរយៈពេលវែងជាងគាត់លើសពី30ឆ្នាំ។ 2.គ្មានរឿងអាស្រូវនៅក្នុងពិភពសិល្បៈ។
3.សីលធម៌សុជីវធម៌ការទំនាក់ទំនងនៅក្នុងអាជីពសិល្បៈ។4.តម្លៃនៃការចេញ ច្រៀងនៅក្រៅប្រទេសតម្លៃថ្លៃហើយម្ចាស់កម្មវិធីហ៊ានជួលតាមដឹង25000ដុល្លារទៅម្ដង.និងថ្លៃក្រុមការងារជិត 20 នាក់ការចាយវាយ 2 ម៉ឺនដុល្លារបន្ថែមទៀតបើមិនគ្រប់លក្ខខណ្ឌព្រាប សុវត្ថិមិនទទួល។
5.សម្រាប់ការកាន់ប្រេន គឺតម្លៃផុតលេខហើយបើ ក្រុមហ៊ុនទាំងអស់នោះមិនគោរពតាមលក្ខន្តិកៈរបស់ព្រាបសុវត្ថិសីលធម៌សុជីវធម៌ភាពស្របច្បាប់ព្រាបសុវត្ថិមិនទទួលជាដាច់ខាតទោះតម្លៃប៉ុន្មានក៏ដោយ។
6.ព្រាប សុវត្ថិគឺជាកំពូលតារាចម្រៀងដែលស្រឡាញ់កិត្តិយសជាងលុយ។7.ភាពផ្អែមល្ហែមបើកចំហនៅ ក្នុងគ្រួសារការប្រៀនប្រដៅកូនប្រុសទាំងបីមានសីលធម៌សុជីវធម៌ដើរតាមគន្លងផ្លូវដ៏ល្អជាគំរូដល់សង្គមជាតិ ។
8.ជាតារាចម្រៀងដែលមានទ្រព្យច្រើនជាងគេបានចំណូលពីសិល្បៈដែលមានទឹកប្រាក់សរុបមិនក្រោមពី 30 លាន ជាកំពូលតារាចម្រៀងដែលមិនអួតមិនសម្ញែង ស្ងប់ស្ងាត់។
មានរីសតនៅរតនគិរីប្រហែល100 ហិកតាមានដីនៅជិតផ្លូវកប់ស្រូវជិត10ហិកតាមានផ្ទះនៅទួលគក ភ្នំពេញថ្មីជិត 3000ការ៉េ មានស្ទូឌីយោផ្ទាល់ខ្លួន 4 កន្លែង និងមានដីចម្ការរាប់រយហិចតា។ 9.អាយុជាង 40 ឆ្នាំហើយនៅតែសង្ហាហើយក្មេងៗនៅតែតាមប្រកួតប្រជែងនិងសមត្ថភាពគាត់ 10.ជាកំពូលតារាចម្រៀងដែល។