ឈ្មោះកូនៗទាំង ៣ របស់ យក់ ថិតរដ្ឋា និង ស្វាមី សុទ្ធតែជួនគ្នាពីរោះៗណាស់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយដល់ឈ្មោះ យក់ ថិតរដ្ឋា ប្រិយមិត្តភាគច្រើនប្រាកដជានឹកឃើញដល់សំឡេងច្រៀងដ៏ផ្អែមពីរោះ ពោរពេញដោយមនោសញ្ចេតនា ជាការបំពេអារម្មណ៍ដ៏ល្អមួយរបស់តារាស្រីរូបនេះមិនខាន ហើយថ្វីដ្បិតតែបច្ចុប្បន្ន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងហាក់ឃ្លាតឆ្ងាយពីសិល្បៈមិនសូវឃើញមានបទចម្រៀងថ្មីៗបំពេអារម្មណ៍ទស្សនិកជនដូចពេលកន្លង ប៉ុន្ដែបទចម្រៀងចាស់ៗរបស់នាង នៅតែរណ្ដំក្នុងបេះដូងអ្នកគាំទ្រជានិច្ច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកងាកទៅមើលជីវិតឯកជនរបស់កំពូលតារាចម្រៀងស្រីរូបនេះវិញ យក់ ថិតរដ្ឋា មានគ្រួសារមួយប្រកបដោយសុភមង្គលខ្លាំងសម្បើមណាស់ ជាពិសេសចាប់តាំងពីនាងសម្រាលបានកូនស្រីទី ៣ មក ស្វាមីរបស់នាងគឺលោក ឃុំ ប៉ុណ្ណាដែត កាន់តែមើលថែ ស្រឡាញ់ថ្នាក់ថ្នម យកចិត្តទុកដាក់ ផ្ដល់សុភមង្គល និង ភាពកក់ក្ដៅឱ្យគ្រួសារទាំងមូលកាន់តែមានសេចក្ដីសុខទ្វេដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំឭកដល់កូនៗទាំង ៣ របស់កំពូលតារាចម្រៀងស្រីដ៏ល្បីរូបនេះវិញ យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត ពិតជាពូកែដាក់ឈ្មោះឱ្យកូនបានពីរោះៗ សំនៀងជួនគ្នាល្អ ដោយកូនប្រុសច្បងឈ្មោះ ឃុំ រដ្ឋាណាលីដូ ចំណែកឯកូនប្រុសទី ២ ឈ្មោះ ឃុំ រដ្ឋាណាលីឌី និង កូនស្រីទី ៣ ឈ្មោះ ឃុំ រដ្ឋាណាតាលី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែឈ្មោះពីរោះៗទេ សូម្បីតែមុខមាត់ រូបរាងសំដីសំដៅរបស់កូនៗអ្នកសិល្បៈខាងលើ ក៏ជាប្រុសសង្ហា ស្រីស្អាត គួរឱ្យស្រឡាញ់បំផុត៕

Leave a Reply