ទៅដល់ប៉ៃលិនភ្លាម នី រតនា និង ភរិយាសំណព្វ តែងខ្លួនឡើងខ្ញង់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមានកូនជាចំណងដៃជីវិតគូរបស់តារាសម្រៀង នី រតនា កាន់តែមានភាពកក់ក្តៅ និង ពោរពេញទៅដោយសុភមង្គលជាខ្លាំ ងហើយបើក្រឡេកមកមើលសម្រស់ភរិយារបស់ នី រតនា ឯណេះវិញ ក៏កាន់តែស្រស់ស្អាតមិនធម្មតាដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានឃើញតារាចម្រៀង នី រតនា បានបង្ហាញរូបភាពដែលលោក និង ភរិយាបានទៅចូលរួមនៅ ក្នុងពិធីមង្គលការមួយនៅខេត្តប៉ៃលិន ដោយក្នុងនោះអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ពីសម្រស់ ភរិយារបស់ នី រតនា ដែលស្រស់ស្អាត និង លេចធ្លោជាខ្លំាង ទាំងសម្លៀកបំពាក់ ព្រមទាំងម៉ូដសក់នៅក្នុងពិធីនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ក៏មានមហាជនសរសើរថា ស្រស់ស្អាតខ្លាំងណាស់ម្ចាស់កម្មវិធីល្មមៗសុំចាញ់ហើយ ព្រោះបើមិនចាប់អារម្មណ៍គិតស្មានថាជាកម្មវិធីរបស់ នី រតនា និង ភរិយា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នី រតនា ត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងដែលមានភាពជោគជ័យទាំងព្រមមិនថា ជីវិតការងារ ឬ ជីវិតស្នេហាទេ។ ជាក់ស្តែង ពេលនេះលោកកំពុងរស់នៅយ៉ាងមានក្តីសុខក្នុងគ្រួសារតូច ដែលពោរពេញទៅដោយភាពកក់ក្តៅជាខ្លាំង។ ជារឿយៗលោក តែងបង្ហាញពីរូបភាពដ៏ផ្អែមល្ហែម នៅតាមបណ្តាញសង្គមដល់អ្នកគាំទ្រផងដែរ៕

Leave a Reply