ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតបានកេីតឡេីងចំពោះប្អូនស្រីម្នាក់ ដែលគាត់មានឈ្មោះ ថន សុភា បានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ចាកចោលបងប្អូន សាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្តាយទាំងនៅវ័យក្មេង ពិតជាគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ តែន ថន ដែលត្រូវជាអាណាព្យាបាលនៃ ស ព បានឲ្យដឹងថា៖ «ថ្ងៃនេះគ្រួសារខ្ញុំមានទុក្ខជាទំងន់ ដោយកូនស្រីឈ្មោះ ថន សុភា បានទទួលមរណភាពនៅវេលាម៉ោង ១១:៤៥ នាទី ក្នុងអាយុ២០ឆ្នាំ ដោយរោគគាពាធ។ សពតម្កល់ធ្វេីបុណ្យ និង បូជា នៅវត្តសំរោងអណ្តែត ភ្នំពេញ។
ថ្ងៃព្រហស្បតិ៍ ព្រឹកម៉ោង ៨:៣០ នាទី ដង្ហែរ ស ព និងបូជា។ សូមគោរពអញ្ជេីញអ៊ំ ពូ មីង បងប្អូន ព្រមទាំងញាតិមិត្តជិតឆ្ងាយ ចូលរួមកម្មវិធីបុណ្យដោយចិត្តជ្រះថ្លារៀងៗខ្លួន។» ជាមួយគ្នានេះ ប្រភពដដែលខាងលើក៏បានបញ្ជាក់អំពីស្ថានភាពជំងឺរបស់ប្អូនស្រីប្រាប់ទៅកាន់មហាជនតាមរយៈការខមិនផងដែរ គឺប្អូនស្រីមានជំងឺ ទឹកនោមប្រៃ និងខូចតម្រងនោម។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះដែរ យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ កូនជ្រូក ចិត្តល្អ ដែលត្រូវជាសាច់ញាតិនៃ ស ព ប្អូនស្រីដែលបានស្លា ប់ខាងលើ បានសរសេររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា៖ «ឱប្អូនស្រីរបស់បងអើយ ម៉េចបានអូនអាយុខ្លីម្ល៉េះ ថ្ងៃបងយកធៀបអោយពូអូនឯងនៅសើចប្រាប់បងថាជាហើយ យប់មិញគេខលមកថាត្រូវកាឈាមបន្ទាន់
បងខំថាឡើងទៅ ដល់មិញបែរជាពូប្រាប់ថាអូនឯងផុតហើយ អាភាបងអើយទាំងស្អាត ទាំងឆ្លាត ទាំងពូកែ ម្ដេចអូនឯងដាច់ចិត្តម៉្លេះ ចុះថានៅចាំរាំការចែហេ ណាថាមានពេលទៅញាំអី និងដើរលេងទៀត ចុះម៉េចទៅចឹងទៅ គ្រប់គ្នាគេទទួលយកមិនបានទេ វិលវិញមក បងមិនទាន់សងការដូរថ្ងៃកំណើតទេ ប្អូនល្អបងអើយ។
បើមានជាតិក្រោយសូមអោយប្អូនកុំអភ័ព្វដូចជាតិនេះ សូមអោយអាយុវែងដល់ចាស់ កុំអោយអាយុខ្លីដូចជាតិនេះអី សូមអោយកើតជាកូនពូនិងមីងទៀត សូមអោយពួកយើងនៅតែដូចបងប្អូនទៀត»។