កូនសុនខមួយសម្បុកធំត្រូវបានអ្នកជំនាញនៃអង្គការស៊ីម៉ាក់ បានបង្កើតដោយជោគជ័យ និងកំពុងត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់បំផុត ។
នេះអាចចាត់ទុកជាភាពជោគជ័យមួយរបស់ក្រុមអ្នកជំនាញ ដែលមានបច្ចេកទេសក្នុងការថែទាំរហូតមេសុនខមួយក្បាលនេះអាចបង្កើតកូនជាច្រើនក្បាល ដែលជាក្ដីរំពឹងដ៏ធំសម្រាប់ប្រទេសកម្ពុជាក្នុងការជួយសង្គ្រោះតំបន់ដែលនៅសល់គ្រាប់មិនទាន់ផ្ទុះ ។
បើតាមទំព័រហ្វេសប៊ុករបស់លោក ហេង រតនា ប្រធានអង្គការស៊ីម៉ាក់បានឱ្យដឹងថា កូនសុនខទាំងនោះ នឹងត្រូវបានបង្រៀនតាំងពីកំណើតរហួតដល់ធំឱ្យមានជំនាញហិតមីន រុករកមីននៅតំបន់គ្រោះថ្នាក់ ។
សុនខទាំងអស់នេះត្រូវបានគេឱ្យតម្លៃបំផុត ព្រោះពួកគេបានចូលរួមចំណែកដ៏សំខាន់ជាមួយនឹងក្រុមអ្នកជំនាញដើម្បីកម្ចាត់មីនឱ្យអស់ពីប្រទេសកម្ពុជា ៕