គ្មានការជួបជុំណាមួយ ដែលមិនមានការបែកបាក់គ្នានោះទេ ហើយរាល់ការបែកបាក់ តែងតែទទួលរងនូវការឈឺចាប់ ខូចចិត្ត ខ្លោចផ្សាប៉ុណ្ណោះ ដូច្នេះអ្វីដែលយើងអាចធ្វើបាននោះ មានតែការត្រៀមចិត្តទុកមុន ក្នុងការទទួលយកនូវអ្វី ដែលបានកើតឡើងនៅពេលខាងមុខប៉ុណ្ណោះ។
ងាកមកគ្រួសារតារាចម្រៀងណុប បាយារិទ្ធ ក្រៅពីការត្រៀមចិត្តនោះ ពួកគេ ក៏ជឿលើការបួងសួងផងដែរ ដោយពួកគេបួងសួងសុខចិត្តកាត់អាយុខ្លួនឯង ហើយទីបំផុត ការបួងសួងនោះក៏មានប្រសិទ្ធភាព ដោយលោកយាយ អាចបន្តអាយុរហូតដល់ជិត១០០ឆ្នាំ មុននឹងលាចាកលោក។
ជាក់ស្ដែងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ លោកណុប បាយ៉ារិទ្ធ បានបង្ហោះរូបលោកយាយក្នុងគ្រាអតីតកាលជាច្រើនសន្លឹក អមដោយសាររៀបរាប់យ៉ាងវែងអន្លាយថា ៖ នឹកស្រណោះម៉ាក់យាយ រាល់ពេលបុណ្យទាននៅជិតកូនចៅ ចៅមើលថែទាំងអស់តាំងពីតូច ញុំាបាយ គេងថ្ងៃ សំអាតក្រចក សំអាតត្រចៀក កាត់សក់ ងូតទឹកអោយចៅទាំងអស់ ទើបពេលយាយឈឺមិនថាកូន មិនថាចៅ នាំគ្នាបន់ស្រន់កាត់អាយុខ្លួនឯងជូនម្តាយ
ជូនជីដូន ខ្លះ៣ឆ្នាំ ខ្លះ៥ឆ្នាំ ខ្លះ១០ឆ្នាំ យាយឈឺធ្ងន់ចូលពេទ្យតាំងពីយាយអាយុ៨០ជាង មីង និង ពូរបស់ខ្ញុំសុខចិត្តនៅលីវមិនរៀបការ មិនយកប្តី មិនយកប្រពន្ធ ដោយសារចង់ថែរក្សាពេលវេលាដ៏មានតម្លៃរស់នៅ មើលថែម្តាយរហូតដល់ថ្ងៃចុងក្រោយ អត់ងងុយទល់ៗភ្លឺសឹងរាល់ថ្ងៃដើម្បីមើលថែម្តាយនៅឯមន្ទីរពេទ្យ ជួនមានក្មួយបានទៅជួយមើលខ្លះៗដោយសារកូនក្មួយជាប់រវល់ការងារច្រើន។
ហេតុតែបុណ្យកុសលដែលកូនៗ និងចៅៗបានធ្វើជូន លោកយាយបន្តអាយុសង្ខារបស់គាត់រហូតដល់អាយុ៩៧ឆ្នាំទើបលាកូន លាចៅទៅទីឋានស្ងប់សុខ យាយធ្វើដំណើរទៅដោយមិនអោយកូនចៅពិបាកសូម្បីតែបន្តិច សូមស្មាទោស ដូចសម្រាន្តលង់លក់ គ្មានត្រដរខ្យល់ ដកដង្ហើមធំអោយកូនចៅស្លន់ស្លោអ្វីសោះឡើយ គឺសម្រាកតាមសម្រួល»។
លោកយាយសាងតែអំពើល្អទុកអោយកូនចៅមើល រឹតតែមិនអោយកូនចៅលំបាក លោកយាយអស់បុណ្យទៅកាន់ឋានបរមសុខគតិភពដោយស្ងប់សុខចុះ កូន ចៅដែលនៅនឹងខិតខំរស់នៅថែរក្សាពូជពង្ស វង្សត្រកូលយើងអោយរុងរឿងបន្តហេតុតែអាណិតកូនចៅពេក ពេលយាយចេញពីមន្ទីរពេទ្យដំបូងៗ គាត់បាននិយាយថា៖
ចាំពេលយាយខូច យាយនឹងជួយអោយកូនៗ ចៅៗត្រូវឆ្នោតអោយបានគ្រប់គ្នា ថ្ងៃគម្រប់ពិធីបុណ្យ៧ថ្ងៃឆ្នោតបានចេញនៅអាយុលោកយាយមែន តែដោយគ្រួសារមិនមាននរណាចេះលេងឆ្នោត ពោលគឺមិនចូលចិត្ត ទើបមិននាំគ្នាលេង ហើយបានត្រឹមសំគាល់មើល ក៏មិនស្តាយនិងការចេញលេខមកឆុតដូចលោកយាយនិយាយដែរ។
កូន ចៅ ជឿក្នុងចិត្តថា ផលបុណ្យកោសល្យដែលកូនៗ និងចៅៗបានធ្វើនិងឧទ្ទិសជូន និងបានដល់លោកយាយពេញបរិបូរ ហើយសូមបួងសួងឲ្យកើតជាតិណាៗបានធ្វើជាកូន ជាចៅរបស់លោកយាយគ្រប់ៗជាតិ។ ក្រោយមកនៅថ្ងៃដដែលនោះ លោកបានបង្ហោះរូបថតជាមួយលោកយាយ និងម្ដាយរបស់ខ្លួន អមដោយCaptionបែបនេះថា «រូបទី១នេះថតកំឡុងឆ្នាំ១៩៨២ ឬ ១៩៨៣ ហើយរូបក្មេងក្នុងរូបថតទី១ទាំ២គឺរូបខ្ញុំតែ១ ថតជាមួយម៉ាក់យាយនិងម៉ាក់ កាលនោះគឺពូបង្កើតរបស់ខ្ញុំឈ្មោះណុប សំបូរណាជាអ្នកថតដោយផ្ទាល់ និង ផ្តិតតាមបច្ចេកទេសត្រួតហ្វីលលើគ្នាដើម្បីអោយរូបបែងភាគពេលផ្តិតចេញមក»។
នៅថ្ងៃដដែលនោះ លោកក៏បង្ហោះកម្រងរូបភាព កូន ចៅ ចៅទួត ជាមួយលោកយាយ អមដោយសារយ៉ាងខ្លីថា «កម្រងរូបថត កូន ចៅ ចៅទួត ជាមួយម៉ាក់យាយ»។ ក្រោយមកទៀត នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លោកក៏បានបង្ហោះរូបថតឪពុកម្ដាយ កាលពីអតីតកាល អមដោយសារសារយ៉ាងខ្លីថា «រូបថតប៉ាម៉ាក់របស់ខ្ញុំកាលពីឆ្នាំ៨០ជាង»៕