អ្នកស្រី​ ទ្រី ដាណា ៖ នេះសាលាបឋមសិក្សាភ្នំពីរ នៅខេត្តក្រចេះ មើលហើយស្រណោះណាស់ ឥឡូវជូនគាត់ផ្ទះឈើមួយខ្នង និងបន្ទប់ទឹកមួយ សម្រាប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​បានស្គាល់​រួច​មក​ហើយ​ លោក​ស្រី​ ទ្រី​ ដាណា​ គឺជា​ម្ចាស់​ហាង​ពេជ្រ​ដ៏មាន​ឈ្មោះ​ល្បី​ និងជា​អគ្គនាយិកា​ក្រុមហ៊ុន​នាំចូល​​ និង​ចែកចាយ​ផ្តាច់​មុខ​នូវ​ផលិត​គ្រឿង​សម្អាង​ម៉ាក​ N N P ហេីយ​លោកស្រី​ក៏ជា​បុគ្គល​ដ៏មាន​មនុស្ស​ធម៌​មួយ​រូប​ផងដែរ​ ដែល​ជានិច្ចកាល​តែងតែ​ចុះជួយដល់ប្រជា​ពលរដ្ឋ​មួយចំនួនដែលមាន​ជីវភាព​ខ្វះខាត​ជាហូរហែ​ផងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​មិញ​ នៅថ្ងៃនេះដែរ​ ថ្ងៃ​ទី​២៥​ ខែ​វិច្ឆិកា​​ ឆ្នាំ​២០២០​ លោកស្រី​ ទ្រី​ ដាណា​ បាន​ចូលរួម​ផ្តល់​នូវ​ផ្ទះ​ឈើ​មួយខ្នង​ និង​បន្ទប់​ទឹក​មួយ​ ជូនដល់​សាលាបឋមសិក្សាភ្នំពីរ ស្ថិត​ក្នុង​ខេត្តក្រចេះ​ ដេីម្បី​ផ្តល់ភាពងាយស្រួល​ដល់​លោកគ្រូ​ អ្នក​គ្រូ​ ដែល​បាន​លះបង់​ទៅ​បង្រៀន​នៅ​ទីនោះ។ ក្នុង​នោះដែរ​ លោក​ស្រី​ ទ្រី​ ដាណា​ បាន​សរសេរ​រៀបរាប់​ឲ្យ​ដឹង​ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«នេះសាលាបឋមសិក្សាភ្នំពីរ នៅខេត្តក្រចេះ មើលហើយស្រណោះណាស់ នាយកសាលាសុំផ្ទះឈើមួយខ្នងគ្រាន់គ្រូស្នាក់នៅពេលទៅបង្រៀន ព្រោះនៅជិតនោះ គ្មានកន្លែងស្នាក់នៅ។ ឥឡូវជូនគាត់ផ្ទះឈើមួយខ្នង និងបន្ទប់ទឹកមួយ គ្រាន់ប្រើប្រាស់សម្រាប់គ្រូៗដែលលះបង់ទៅបង្រៀននៅទីនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណលោកនាយកសាលាណាស់ ដែលនាំកម្លាំងជួយសាងសង់ដោយមិនគិតថ្លៃជាង គឺគាត់សុំតែថ្លៃសម្ភារ និងឈើប៉ុណ្ណោះ។ យើងត្រូវយកចិត្តទុកដាក់លើការសិក្សារបស់ក្មេងៗ ព្រោះអនាគតពួកគេនឹងក្លាយជាទំពាំងសុ្នងឬស្សី។ អ្វីដែលនាងខ្ញុំអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលបាន នាងខ្ញុំនឹងព្យាយាមតាមសមត្ថភាព។ កុំនាំគ្នាថា ត្រូវនាំគ្នាធ្វើ»។

Leave a Reply