ក្តៅគគុក! ក្រោយបែកធ្លាយអ្នកជួយហូរហែលដល់ស្រីនីតពេក ស្រាប់តែCath ដាក់អោយចំៗថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយដល់ប្អូនស្រីដែលកំពុងតែទទួលការចាប់អារម្មណ៏ខ្លាំងពីស្នាមញញឹមបែបធម្មជាតិ ដោយឡែកបើងាកមកការបញ្ចេញមតិរបស់A Dose of Cath ដែលជាអ្នកនិយាយនូវរឿងរ៉ាវជាច្រើន ពិសេសបញ្ហាពាក់ព័ន្ធនឹងផ្លូវភេទ ហើយក្នុងការនិយាយលើប្រធានបទទាំងនេះ មានអ្នកខ្លះក៏ពេញចិត្ត ហើយអ្នកខ្លះទៀត ក៏មិនពេញចិត្តផ ដោយនាងបានលើកឡើងយ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ឆ្ងល់ណាស់ ក្មេងប្រុសដែលមានសមត្ថភាព គេយកទៅឲ្យរៀនបន្ត បានអាហារូបករណ៍ទៅរៀននៅក្រៅ។ តែដល់ពេលក្មេងស្រីដែលមានសមត្ថភាព បែរជាយកទៅកែសម្ផស្សវិញ។ សមត្ថភាពមនុស្សស្រីបានតែរូបរាងខាងក្រៅហ្នឹងទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតថាយ៉ាងម៉េច មនុស្សស្រីដែលរូបរាងស្អាតសំណាង ព្រោះរកបានប្តីល្អ ដល់ពេលមនុស្សប្រុសគឺត្រូវតែមានសមត្ថភាព និងចំណេះដឹង?»ជាមួយគ្នានេះ នារីម្ចាស់ទំព័រហ្វេសប៊ុកខាងលើ ក៏បានពន្យល់តាមរយៈខំមិននៅក្រោមផុសខាងលើនេះថា «និយាយខ្លីៗខ្លាចគេយល់ខុសពីយើង ឬថា យើងស្តាប់មិនយល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អំពីកូនស្រីនោះ គេដឹងហើយថាមានឧកញ៉ាយកធ្វើកូនស្រីធម៌ឲ្យលុយទៅរៀន ហើយក៏មានសប្បុរសជនជាច្រើនដែរដែលឧបត្ថម្ភអំណោយដល់កូនស្រីនោះ។ ប៉ុន្តែ the point ដែលគេលើកឡើងនឹងគឺមិនមែនត្រឹមតែរឿងឲ្យលុយទៅរៀន ឬមិនឲ្យលុយទេ រឿងនេះបើនិយាយឲ្យចំគឺមិនមានរិះគន់ករណីតែមួយតែ តែសង្គមទាំងមូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥឡូវចាប់ផ្តើមមានបណ្តើរៗ គ្លីនិកចាប់ផ្តើមយកកូនស្រីនោះទៅបំប៉នសម្រស់។ និយាយឡើងគឺ “កូនស្រីនឹងដឹងតែក្លាយជាបវរកញ្ញា តួកុន…”ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការធ្វើបវរកញ្ញា ឬ តួកុននោះវាមិនខុសទេ បើសិនវាជាអ្វីដែលគាត់ចង់ធ្វើ ប៉ុន្តែនៅពេលដែលសង្គមទាំងមូលឲ្យតម្លៃតែលើសម្រស់គាត់ ឬ ផ្តោតសំខាន់តែនៅលើសម្រស់គាត់ គាត់ប្រាកដជាគិតហើយថា វាប្រហែលជាសមត្ថភាពដែលល្អបំផុតរបស់ខ្ញុំ ដូចនេះមិនចាំបាច់ខ្វល់ពីក្តីស្រមៃអ្វីផ្សេង ដែលមិនទាក់ទងនឹងសម្រស់របស់ខ្ញុំទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយខ្ញុំមិនទាន់និយាយពី អ្នកដែលយកក្មេងស្រីនោះធ្វើជាឧបករណ៍ផង។ សុំអរគុណផងដែរ អ្នកដែលជួយប្អូនស្រីកន្លងមក ដូចជាលោកពូពាក់មីជាដើម គាត់ជួយចេញពីចិត្តស្មោះ។ She’s beautiful just the way she is, and she deserves a chance at a normal and fulfilling life៕

Leave a Reply