ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហើយ ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងរវាងម៉ូតូធំ ប៉ះជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក Honda Dream 010 បើកបរដោយគ្រូបង្រៀនម្នាក់ឈ្មោះ ឃួន ឈ័ង បណ្តាលអោយស្លា ប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ។
ចំណែកអ្នកបើកម៉ូតូធំវិញបានរងរបួសធ្ងន់ និងបានបាត់បង់ជីវិតពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ធំ។ ម្ចាស់ម៉ូតូធំត្រូវបានគេស្គាល់ថាមានឈ្មោះ សួង សុធា ធ្វើដំណើរក្នុងគោលដៅពីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប ដេីម្បីទៅចូលរួមខួបលេីកទី៦នៃក្រុមម៉ូតូធំ 𝐄𝐓𝐅 ដែលប្រារព្ធធ្វើឡេីងនៅខេត្តសៀមរាប។
ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោងជាង០៨ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ត្រង់ចំណុចមុខវត្តទួលវិហារ ស្ថិតក្នុងឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ យ៉ាងណាមិញ នៅរសៀលនេះដែរ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០
លោក អុឹម ជីវ៉ា តំណាងអោយ លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ និងលោកវេជ្ជបណ្ឌិត ម៉ម សុខ សុខវិសាល បានធ្វើដំណើមកដល់ទីតាំងកេីតហេតុខាងលើដើម្បីនាំយកថវិកាចំនួន 500$ ដែលជាថវិកាផ្ទាល់របស់លោកជំទាវឧកញ៉ានិងក្រុមគ្រួសារ ប្រគល់ជូនក្រុមគ្រួសាររង គ្រោះ ដែលបាត់បង់ស្វាមីជាគ្រូបង្រៀនក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ។