ថ្ងៃនេះ សម្ដេចព្រះមហាក្សត្រី ប្រោសព្រះរាជទាន ចំពោះការចម្លងឡើងវិញនូវស្បែកធំចំនួន ៩០ផ្ទាំង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងថ្ងៃគំរប់ខួប ១៥ឆ្នាំ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមវិសេសវិសាលបំផុត ចំពោះការចម្លងឡើងវិញនូវស្បែកធំមួយឈុតចំនួន ៩០ ផ្ទាំង សម្រាប់តម្កល់បម្រើជាឧត្តមប្រយោជន៍របស់ជាតិកម្ពុជា ។ នេះបើតាមទំព័រហ្វេសប៊ុក Royal du Cambodge ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ល្ខោនស្រមោលស្បែកធំត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ មកដល់ ថ្ងៃទី ២៥ វិច្ឆិកា ២០២០ នេះ គឺជាខួប១៥ ឆ្នាំហើយ ។ ដូច្នេះសូមកូនខ្មែរបន្តថែរក្សាវប្បធម៌ដ៏មានតម្លៃ និងមានប្រវត្តិដ៏យូរលង់នេះឱ្យនៅគង់វង្សជារៀងដរាប ៕

Leave a Reply