កាលពីយប់ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាសម្តែង ឌី សូនីតា បានសម្រាលកូនស្រី របស់ខ្លួនដោយជោគជ័យហើយ ហើយក៏បានធ្វើឲ្យ ហ្វេនៗ ដែលជាអ្នកគាំទ្រ បានបង្ហោះសារ សម្តែងក្តីរីករាយ និងចូលរួមអបអរសាទរ យ៉ាងច្រើន គួរឲ្យកក់សំគាល់។
សូនីតា បានភ្ជាប់សារទំាងក្តីរំភើបថា “បានជួបគ្នាហើយកូន ជំរាបសួរពុកម៉ែ យាយតា ពូមីងជាទីគោរពចាស អូនឈ្មោះ «Smile» «ញញឹម »ចេញមកហើយចាស”។
ក្នុងនោះ លោក ចន អេឡិច ហ្សូរ៉ា ក៏បានបង្ហោះរូបភាពមួយសន្លឹកទៀត ហើយបន្ថែមថា “ជំរាបសួរអ៊ុំពូមីង អូន Smile មានសុខភាពរឹងមាំ និងគួរអោយស្រលាញ់ណាស់មែនអត់? អគុណពាក្យជូនពរ, ឥលូវអូនស្មាយ និងម៉ាក់ៗ ឆ្លងផុត និងមានសុខភាពល្អណា”។
កើតទើបបានជាង១ខែសោះ អូន Smile ប្រែប្រួលមុខមាត់គួរឲ្យគ្រឺតដល់ហើយ ជាពិសេសចេះលេងទឹកមុខទៀត ដល់ថ្នាក់ ធ្វើឲ្យ ឌី សូនីតា ទ្រាំអត់បាន ក៏និយាយថា “មើលកូនកណ្តុរមាសគេផងចាស សំខាន់អាស្មាយ សម្លក់ម៉ាមី គិតម៉េចឥឡូវ កូនឯង ចេះលេងទឹកមុខ តាំងពី១ខែ អ៊ីចឹងកូន
ហើយមើលមុខដូចប្រុសទៅ ដូចប្រុសទៅហើយ កូនមាសម្តាយ ចប់ហើយកាដុង មើលទៅប្តូរឈ្មោះដាក់ឈឹមប៉ោត ដូចការគ្រោងទុក ឬក៏យ៉ាងម៉េចទេខ្ញុំ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតសូមមើលរូបភាព អូន Smile ខាងក្រោមនេះ ថាលេងទឹកមុខបែបណា ដាក់ ម៉ាមី ៖
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ