ភិន សុដាលីស ថា មនុស្សស្រីយើង គួរចេះតែងខ្លួនឲ្យស្អាតបាត មានរសនិយម កុំបណ្តោយខ្លួនតាមយ.ថា.ក.ម្ម បើយើងមិនស្រលាញ់ខ្លួនឯងផង តើសង្ឃឹមឲ្យគេមកស្រលាញ់យើងនោះ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកមេម៉ាយសែនស្រស់ អ្នកនាង ភិន សុដាលីស កាន់តែមានក្តីសុខទ្វរដង ពេលបានឃើញកូនស្រីសំណព្វចិត្តរបស់ខ្លួន កាន់តែធំ​ឡើង និងមានស្រស់ស្អាត ហើយថែមទាំងឆ្លាតថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈ្មោះជាម្តាយ និងជាស្រ្តីមេម៉ាយមែនពិត តែតារាសម្តែងរូបនេះ មិនដែលបណ្តែតបណ្តោយខ្លួនឲ្យទ្រុឌទ្រោម ឬ ហៅថាមើលមិនយល់នោះ ពោលគឺអ្នកនាង បានមើលថែខ្លួនបានយ៉ាងល្អ និងកាន់តែស្រស់ស្អាតជាងមុនទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅក្នុងថ្ងៃនេះ អ្នកនាង​ក៏បានបង្ហោះសារ ប្រាប់ទៅបងៗ ប្អូនៗ នារីទាំងអស់ កុំបណ្តែតបណ្តោយខ្លួនខ្លាំងពេក ត្រូវតែចេះតុបតែងខ្លួន ដើម្បីភាពស្រស់ស្អាត​ និងគួរឲ្យស្រលាញ់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកបែបនេះថា “ក្នុងពិភពលោកនេះគ្មានមនុស្សស្រីមុខអាក្រក់ទេ គឺមានតែមនុស្សស្រីខ្ជិលតែប៉ុណ្ណោះ ​។មនុស្សស្រីគួរចេះតែងខ្លួនឲ្យស្អាតបាត មានរសនិយម មានភាពទាន់សម័យទាក់ទាញអ្នកដែលបានឃើញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បានបន្ថែមទៀតថា មនុស្សស្រី ស្អាត ឬ មិនស្អាតមិនសំខាន់នោះទេ អ្វីដែលសំខាន់នោះគឺមានភាពឆ្នើម ប្រសិនបើបណ្តោយខ្លួនតាមយ.ថា.ក.ម្ម ដោយសារតែជាមនុស្សខ្ជិល កខ្វក់ នោះមន្តស្នេហ៍ក៏បាត់បង់ទៅតាមនោះដែរ។ បើខ្លួនមិនស្រលាញ់ខ្លួនផង តើសង្ឃឹមឲ្យគេមកស្រលាញ់ខ្លួនបានយ៉ាងម៉េច?

Leave a Reply