ពិតជាបារម្ភមែន! ក្រោយប្អូនស្រី យ៉ង ស្រីនីត ល្បីលើហ៊្វេសបុកត្រូវគេជួយនេះជួយនោះមិនដាច់ ស្រាប់តែលោក គួច ខេវិន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ ក្មេងស្រីម្នាក់ ដ៏ស្រស់ស្អាត និងគួរឲ្យអាណិត បានឆក់យកបេះដូងពីមហាជន និងក្នុងបណ្តាញសង្គមហ្វេសប៊ុកនាងមានឈ្មោះថាយ៉ង់ ស្រីនីត បុប្ផាភូមិភាគឦសាន បានបង្ហាញអារម្មណ៍ពិត ទាំងទឹកភ្នែក ពីការលំបាក ដែលនាងធ្លាប់បានជួប នាពេលកន្លងមក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រោយពីល្បីខ្លាំងនៅលើបណ្តាញសង្គមឃើញថាមានអ្នកជួយជាហូរហែលមិនដាច់ធ្វើអោយលោក គួច ខេវិន បង្ហាញក្តីព្រួយបារម្ភចំពោះប្អូនយ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«គ្រាដែលបានឃើញនូវទិដ្ឋភាពតាមរយៈនៃប្រព័ន្ធទំនាក់ទំនងសង្គម facbook/ YouTube ស្តីពីសកម្មភាព យិតយោងប្រតោងប្រទាញ ជ្រោងពីមុខរុញពីក្រោយ ឲ្យពីក្រោមថែមពីលើ ទាំងលុយកាក់ ថវិកា និងផ្តល់នូវក្តីសង្ឃឹមទុកជាមុនពីមនុស្សម្នាជាច្រើនទាំងខ្ពស់ ទាំងទាប ទាំងអ្នកដើររាប ទាំងអ្នកដើររលាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំងអ្នកលក់ចេញអ្នក ទិញចូល ទាំងអ្នក មានចំណូល អ្នកមានចំណេញ ចំពោះ ក្មួយស្រី យ៉ង់ ស្រីនីត ដែលជាកុមារីមានក្តីប្រាថ្នាចង់ក្លាយជាគ្រូបង្រៀន និងជាអ្នកសិល្បៈ តទៅថ្ងៃអនាគតនោះ ខ្ញុំពិតជាកោតសរសើរអស់ពីចិត្ត ដោយសារតែខ្មែចេះស្រឡាញ់ខ្មែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែអ្វីដែលខ្ញុំមមៃហើយបារម្ភគឺនៅត្រង់ថា”ការជួយមិនចំគោលដៅ” ដែលយ៉ង ស្រីនីត នាងប៉ងប្រាថ្នា ឬក៏អាចថាជួយ មិនឲ្យដល់គោលដៅដែលនាងប៉ង ប្រាថ្នា ព្រោះអាចថាជាការជួយដើម្បីឆក់យក ប្រយោជន៍សម្រាប់ខ្លួនឯង ទៅវិញ ដូចពាក្យចាស់លោកពោលថា”បើកក្តោងឲ្យចំពេលធ្លាក់ខ្យល់” ឬក៏”វិចអន្សមទាន់មានស្លឺកចេក” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីសិស្សថ្នាក់ទី៥ទៅកាន់តួនាទីជាគ្រូបង្រៀនយ៉ាងហោចណាស់ក៏ចំ ណាយពេលវេលា១០ឆ្នាំ ដែរ តែបើឲ្យក្លាយ ជាអ្នកសិល្បៈលំដាប់ស្រុកយើង គឺស្អែកក៏អាចទៅរួចដែរប៉ុន្តែអាជីព សិល្បៈគឺពិបាកជូននាងឲ្យបានទៅដល់តួនាទីជាគ្រូបង្រៀននោះណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំនិយាយលេងៗនេះ មិន មែនមានទុទិដ្ឋិនិយមអ្វីឡើយ ប៉ុន្តែក្នុងបំណងល្អដើម្បីពិចារណាក្នុងការ”ជួយ!” ។ ទាស់ខុសឆ្គងដោយប្រការណាដោយអចេត នា មេត្តាអធ្យាស្រ័យបាទ!!!»៕

Leave a Reply