ចឹងៗម្មង ឃើញទម្រង់មុខកូនស្រី ពាក់មី ស្អាតប្លែកខ្លំាង នីឡា ក៏និយាយចំៗមិនក្រែងចិត្តអ្វីឡើយថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ មហាជនពិតជាស្គាល់ហើយកូនស្រីសំណព្វចិត្តលោកតាវុិចទ័រ គឺ នាងនីឡា ដែលបងប្អូនដឹងថា រូបនាងដោយសារតែមាន ទេពកោសល្យ ប៉ិនប្រសប់ទៅលើវិស័យសិល្បៈកំប្លែងធ្វើឱ្យកញ្ញា នីឡា កាន់តែទទួលបានប្រជាប្រិយភាពខ្ពស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត នីឡា មានសម្រស់ស្រស់សោភា ស្អាតរហូតមហាជនមានការស្ញើចសរសើរគ្រប់គ្នា ស្របពេលដែលកញ្ញាកាន់តែជោគជ័យវិស័យសិល្បៈនោះ កញ្ញាក៏មានជំនួញក្នុងដៃផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះលើផេកឈ្មោះ Win Samangka & Salon បានបង្ហាញសកម្មភាពតុបតែងមុខ ក្មេងស្រីសម្បុរស្រអែម យ៉ង់ ស្រីនីត និងកូនស្រីតារាកំប្លែងល្បីនាយ ពាក់មី យ៉ាងយកចិត្តទុកដាក់ ថែមភ្ជាប់ដោយសំណេរថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ចង់ដឹងថា វីន ផាត់មុខអោយប្អូនស្រីយ៉ុងស្រីនីតកំពុងល្បីក្នុងបណ្ដាយសង្គម ស្អាតបែបកូនកាត់ និង ស្រីខួច កូនបងពាក់មី ស្រស់ស្អាតយ៉ាងណាសូមតាមដានទាំងអស់គ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ វីដេអូនេះទទួលបានការកោតសរសើរយ៉ាងសន្ធឹកសន្ធាប់ពីសំណាក់មហាជន ទៅលើសម្រស់បែបនារីខ្មែរដ៏ស្រស់ស្អាត គ្រងនូវឈុតបុរាណខ្មែរយ៉ាងសមសួនថ្លៃថ្នូរគួរជាទីគយគន់របស់ក្មេងស្រីទាំង២ផងដែរ ហើយក្នុងនោះគេក៏ឃើញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកំប្លែងស្រីកញ្ញា នីឡា ក៏បានចែករំលែកនូវវីដេអូនេះបន្ត ដោយភ្ជាប់នូវពាក្យពេចន៍បែបលែងសើចទៅកាន់កូនស្រីនាយ ពាក់មី ថា៖ «ស្រីខួចក្រមុំហើយ ជិតបានប្ដីដូចចែដែរហើយ»៕

Leave a Reply