ភ្នំពេញ៖ អាចនិយាយបានថា ជីវិតស្វាមី ភរិយាអតីតតារាចម្រៀងស្រី អ្នកនាង ម៉ូលីកា ធ្លាប់បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍លើជីវិតប្ដីប្រពន្ធអ្នកទាំងពីរស្ទើរតែគ្រប់ពេលតែម្ដង។
បើទោះបី ធ្លាប់បានឈ្លោះប្រកែកគ្នាច្រើនដងយ៉ាងណាក្ដី តែនាងនៅតែត្រូវរ៉ូវគ្នាជាមួយស្វាមីវិញ ព្រមទាំងបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាដូចគ្រាផ្ដើមស្នេហាដំបូងយ៉ាងដូច្នោះដែរ។
យ៉ាងណាមិញ បន្ទាប់ពីរៀបការរួច ពេលនេះអ្នកនាង ម៉ូលីកា បានសម្រាលកូនម្នាក់មានមុខមាត់គួរឲ្យក្នាញ់ថែមទៀតផង។ ម្យ៉ាងវិញទៀត ក្រោយមានកូនស្រីជាចំណងដៃ គេសង្កេតឃើញ នាងនិងស្វាមី កាន់តែល្អូកល្អើននឹងគ្នា មិនចាញ់គូស្នេហ៍ថ្មីថ្មោងប៉ុន្មានឡើយ បើទោះបី កន្លងមកធ្លាប់បានឈ្លោះប្រកែកគ្នា រហូតដល់ចង់លែងលះគ្នាក៏ដោយ។
តួយ៉ាង បន្ទាប់ពីត្រូវគ្នាសារជាថ្មីម្ដងទៀត ថ្មីៗនេះ អ្នកនាង ម៉ូលីកា បានធ្វើឲ្យស្វាមីភ្ញាក់ផ្អើលមិនស្ទើរនោះទេ ក្រោយទិញឡានស៊េរីថ្មីទំនើបជូនស្វាមី ហើយរថយន្តថ្មីមួយនេះ ក៏ជាឡានដែលស្វាមីពេញចិត្ត និងចង់បានវាមកជាយូរមកហើយ ព្រោះតែងតែស៊ែរនៅលើបណ្តាញសង្គមជារឿយៗ។
ក្នុងនោះដែរ ខណៈដែលឃើញភរិយា Surprise ឡានថ្មីបែបនេះរួច ស្វាមីនាងបានបង្ហាញអារម្មណ៍យ៉ាងសប្បាយរីករាយ ញញឹមសឹងតែបិទមាត់មិនជិតទៅហើយ បន្ទាប់ពីបានឃើញ និងបើកឡានថ្មីផ្ទាល់ខ្លួនបែបនេះ។
គួរបញ្ជាក់ផងដែរថា បើទោះបីស្វាមីធ្លាប់ធ្វើឲ្យគ្រាំគ្រាចិត្តច្រើនលើក ច្រើនសារយ៉ាងណាក្ដី តែពេលនេះ នាងបានទិញរថយន្តថ្មីទំនើបជូនស្វាមីជាកាដូពិសេសផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖