ភ្នំពេញ៖ យោងទៅតាមការបង្ហោះ តាមរយៈផេកផ្លូវការណ៍របស់លោកគ្រូ សន អេលីត នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាគ្រូធំ នៃក្លឹបនាយកដ្ឋានអង្គរក្សនិងក្លឹបប៉ែនកាក់គុនខ្មែរ បានបង្ហោះថា កីឡាករ អេលីត លីម៉ី បានទទួលមរណៈភាពទាំងវ័យក្មេង ។
ហើយចំពោះមូលហេតុនៃការស្លាប់របស់កីឡាករ អេលីត លីម៉ី គឺលោកមិនទាន់បានបញ្ជាក់ថា មកពីមូលហេតុអ្វីនោះទេ ។ ទន្ទឹមនឹងនេះផងដែរ មហាជនដែលជាអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរមានការសោកស្ដាយយ៉ាងខ្លាំង
ហើយពួកគេបានចូលរួម រំលែកមរណទុក្ខ ដែលបានបាត់បង់ធនធានកីឡាករគុនខ្មែរមួយរូប ហើយពួកគេក៏នៅតែចង់ដឹងថា តើការស្លាប់របស់ អេលីត លីម៉ី មកពីហេតុអ្វី? ខាង Khmerload/ keylatop នឹងធ្វើបច្ចុប្បន្ននៃព័ត៌មាននេះបន្ត ប្រសិនបើយើងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយហើយ ៕