ភ្នំពេញ៖ ជាការពិតណាស់ បច្ចុប្បន្ននេះ តារាសម្ដែង និងជាពិធីការិនីដ៏ល្បី កញ្ញា ជីជី នៅតែមានឈ្មោះបោះសម្លេងក្នុងរង្វង់សិល្បៈ តាមរយៈសមត្ថភាព និង រូបសម្រស់គួរជាទីចាប់អារម្មណ៍ ពីទស្សនិកជនជាច្រើន។
មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏តែងតែបានចេញមកបង្ហាញនូវស្ទាយ៍តែងខ្លួន យ៉ាងទាក់ទាញ ទាំងមុខមាត់ និងសម្លៀកបំពាក់ ដែលមើលទៅពិតជាមានភាពសាកសមនឹងគ្នា និងធ្វើឲ្យនាងកាន់តែទទួលបានការពេញចិត្ត ពីហ្វេនៗជាច្រើនទៀត។
លើសពីនេះទៅទៀត ថ្មីៗនេះ នាងស្រាប់តែបានបង្ហាញខ្លួននៅក្នុងរូបភាពមួយសន្លឹក ជាមួយនឹងបងស្រីរបស់ខ្លួន ព្រមជាមួយនឹងសារជូនពរថ្ងៃកំណើតដល់បងស្រីរបស់នាង ផងដែរ ប៉ុន្តែអ្វីដែលកាន់តែពិសេស និង គួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ
នៅក្នុងរូបនោះ តារាស្រី ជីជី ក៏បានលេងខ្លួនមួយទំហឹងក្នុងឈុតប៊ីគីនី បង្អួតជើងយ៉ាងស្រឡូន និងសាច់ភ្លៅសខ្ចី ធ្វើឲ្យអ្នកទស្សនាកាន់តែជ្រួលច្របល់ទៅតាមភាពស៊ិចស៊ីរបស់នាងគ្រប់ៗគ្នា ៕ សូមទស្សនារូបភាពខាងក្រោម៖