រំជួលចិត្ត ពេលឃើញអ្នកគ្រូដាក់រទេះឌុបសិស្សទៅរៀនរាល់ថ្ងៃ មិនខ្លាចហត់នឿយ សូមជួយស៊ែរលើកទឹកចិត្តមួយនេះផង….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំជួលចិត្ត ពេលឃើញអ្នកគ្រូដាក់រទេះឌុបសិស្សទៅរៀនរាល់ថ្ងៃ មិនខ្លាចហត់នឿយ សូមជួយស៊ែរលើកទឹកចិត្តមួយនេះផង ។ ពិតជាមានសណ្តាន់ចិត្តល្អមែន អ្នកគ្រូម្នាក់ ឈ្មោះ សេង នឿន បង្រៀននៅសាលាមត្តេយ្យមួយកន្លែង នៅក្នុងសហគមន៍ភូមិក្រូច ស្ថិតក្នុងភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងបានធ្វើឱ្យមហាជន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានស្ងើចសរសើរពីសណ្តាន់ចិត្ត និង ទឹកចិត្តសប្បុរសរបស់គាត់ ព្រោះតែចង់ឱ្យកូនចៅអ្នកស្រុកបានទៅសិក្សារៀនសូត្រ គាត់បានដើរដឹកកូនចៅអ្នកស្រុកតូចៗដើម្បីយកទៅរៀន ដោយមិនគិតកម្រៃឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សកម្មភាព និង ទង្វើរបស់គាត់នេះគឺគាត់មានបំណងតែមួយគត់ ចង់ឱ្យកូនចៅអ្នកស្រុកបានទៅសិក្សារៀនសូត្រ និងមានចំណេះដឹងគ្រប់គ្នាដើម្បីចៀសឱ្យផុតពីជំងឺអវិជ្ជា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាប្រចាំ និង ជាទៀងទាត់អ្នកគ្រូ សេង នឿន បានឌុបសិស្សចំនួន ១២ នាក់ ទៅសាលារៀន ជារៀងរាល់ថ្ងៃ អស់រយៈពេល ៥ ឆ្នាំមកហើយ ដោយមិនមានការនឿយហត់ឡើយ គោលបំណងរបស់គាត់ធ្វើយ៉ាងណាឱ្យពួកគេទទួលបានការអប់រំល្អបំផុត តាមដែលគាត់អាចធ្វើបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគ្រូ សេង នឿន គឺជាគ្រូបង្រៀនថ្នាក់មត្តេយ្យសិក្សាដ៏ល្អម្នាក់ ទង្វើដ៏គួរឱ្យកោតសរសើររបស់គាត់បែបនេះ ត្រូវបានអង្គការ Unicef Cambodia សរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុកអង្គការដោយផ្ទាល់ កាលពីពេលថ្មីៗកន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគ្រូ សេង នឿន មានទីលំនៅចម្ងាយប្រមាណជា ៣ គីឡូម៉ែត្រពីសាលាមត្តេយ្យ ភូមិក្រូច ស្ថិតក្នុងភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ រៀងរាល់ថ្ងៃ អ្នកគ្រូសុខចិត្តដាក់រទេះដឹកកូនសិស្សទៅសាលា ព្រោះចង់ឱ្យពួកគេទទួលបានការអប់រំ ខណៈដែលឪពុកម្ដាយក្មេងៗទាំងនោះ មិនអាចជូនកូនទៅសាលាដោយសារជាប់រវល់នឹងការងារចិញ្ចឹមជីវិត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីដំបូងមានលោកតាលោកយាយរបស់ក្មេងៗទាំងនោះ បានមកសុំពឹងឱ្យអ្នកគ្រូជួយយកចៅទៅសាលាផង ព្រោះតែជាអ្នកជិតខាងគ្នា អ្នកគ្រូក៏ព្រម។អ្នកគ្រូចាប់ផ្ដើមឌុបពីក្មេង ៥ នាក់ទៅសាលាជាមួយរទេះខ្ជីគេមួយនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះអ្នកគ្រូរំពឹងថា ចំនួនសិស្សនឹងថយចុះ បន្ទាប់ពីពួកគេឡើងថ្នាក់បឋមសិក្សា តែផ្ទុយទៅវិញ វាមិនដូចច្នេះឯណា សិស្សចាស់ឡើងថ្នាក់ សិស្សចូលថ្មីនៅតែកើនឡើងជាងមុន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគ្រូបានបង្ហើបថា ការដឹកសិស្សទៅសាលារៀន មិនមាននរណាជួយឧបត្ថម្ភថ្លៃសាំងអ្វីឡើយ។ ទោះជាយ៉ាងណាក៏ដោយ នេះមិនបានបញ្ឈប់ទឹកចិត្តដ៏ល្អរបស់អ្នកគ្រូ ក្នុងការបញ្ជូនសិស្សតូចៗទៅក្រេបចំណេះដឹងដើម្បីអនាគតរបស់ពួកគេឡើយ ៕

Leave a Reply