អ្នកគាំទ្រនឹកខ្លាំង ក្រោយអតីតតារាចម្រៀង អាណា ទម្លាយរូប ១៤ ឆ្នាំមុនជាមួយមិត្តរួមអាជីព…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីឃ្លាតឆ្លាយពីអាជីពសិល្បៈអស់រយៈពេលប្រមាណជាង ១០ ឆ្នាំក៏ពិតមែន តែអតីតតារាចម្រៀង អាណា នៅតែនឹករលឹកដល់មិត្តភក្តិរួមអាជីព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថា អាណា គឺជាអតីតតារាចម្រៀងដែលមានឈ្មោះបោះសំឡេងនៅក្នុងផលិតកម្មអេស អេស ប៊ី ដែលកាលណោះបទចម្រៀងដែលទទួលបានការគាំទ្រពីសំណាក់មហាជននោះ មានដូចជាបទ «ស៊ើបអង្កេតស្នេហ៍» «ទឹកភ្នែកលាងស្នេហ៍» និង បទ «ម្ចាស់គ្រងបេះដូង» ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីរៀបការ អាណា ក៏បានបញ្ចប់អាជីពសិល្បៈនេះ តែអ្វីដែលចាប់អារម្មណ៍ ថ្មីៗនេះនាងក៏បានទម្លាយរូបភាពអនុស្សាវរីយ៍ជាច្រើនសន្លឹកលើបណ្ដាញសង្គម ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើននឹកឃើញដល់ភាពល្បីល្បាញរបស់ពួកគេកាលសម័យនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពនោះ បានបង្ហាញពីសម្រស់របស់តារាចម្រៀងជាច្រើនរូប ដែលមានដូចជា យក់ ថិតរដ្ឋា យ៉ុង ចាន់កណ្ណិកា លោក ឃុំ ប៊ុណ្ណាដែត ម៉េង ប៊ុនឡូ ប៊ុន ស័ក្ត និង លោក គង់ សង្វាដានី ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងថា ក្នុងចំណោមតារាចម្រៀងទាំងនោះ មានតែ យក់ ថិតរដ្ឋា ម្នាក់ប៉ុណ្ណោះ ដែលនៅបន្តប្រឡូកក្នុងអាជីពសិល្បៈ នេះប៉ុន្តែប្រជាប្រិយភាពរបស់នាងហាក់មិនសូវលេចធ្លោប៉ុន្មានឡើយ ។ រីឯងាកមក អាណា ឯណេះវិញ កំពុងរស់នៅជាមួយស្វាមី និង កូនស្រីពីរនាក់យ៉ាងមានក្តីសុខ ៕

Leave a Reply