ស្រុកគំរូ! អំពូលសូឡាជិត៣០០០អំពូលត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមភូមិ១២ក្នុងស្រុកបន្ទាយស្រី…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំយុទ្ធនាការផ្ទះមួយអំពូលមួយ ដោយបច្ចុប្បន្ននេះអាជ្ញាធរបានបំពាក់ អំពូលសូឡាប្រមាណជិត ៣០០០អំពូលហើយ នៅក្នុងភូមិចំនួន១២ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការឱ្យដឹងរបស់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា៖ អំពូលទាំងអស់នេះបានមកពីការចូលរួមឧបត្ថម្ភ និងថវិការៃអង្គាសពីសប្បុរសជន និងការចូលរួមបដិភាគ ពីប្រជាពលរដ្ឋ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបញ្ជាក់ថា៖ ភូមិចំនួន១២ដែលបានបំពាក់អំពូលនេះ គឺភាគច្រើនជាភូមិជាប់ផ្លូវមានចរាចរមមាញឹក ហើយជាផែនការ នឹងត្រូវដាក់នៅភូមិចំនួន២៤ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា៖ យុទ្ធនាការផ្ទះមួយអំពូលមួយនេះ ផ្តោតសំខាន់ទៅលើសោភ័ណភាព និងការងារសន្តិសុខសុវត្ថិភាព នៅតាមដងផ្លូវ បង្កឱ្យមានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នា រវាងប្រជាពលរដ្ឋពីផ្ទះទៅផ្ទះមួយ ពីភូមិមួយទៅភូមិមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឃឹម ហ្វីណង់ ក៏បានថ្លែងអំណរគុណដល់សប្បុរជនទាំងអស់ ដែលបានចូលរួមឧបត្ថមនាពេលកន្លងមក ក្នុងការជួយផ្លាស់ប្តូរមុខមាត់ និងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមជនបទនៃស្រុកបន្ទាយស្រីនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុទ្ធនាការផ្ទះមួយអំពូលមួយដែលរៀបចំដោយរដ្ឋបាលស្រុកបន្ទាយស្រី ចាប់ផ្តើមតាំងពីដើមឆ្នាំ២០២០មកម៉្លេះ។ បើគិតមកដល់បច្ចុប្បន្ននេះ អំពូលសូឡាជិត៣០០០ បានដាក់ឱ្យដំណើរការនៅតាមបណ្តាភូមិចំនួន១២ ហើយយុទ្ធនាការ នៅតែបន្តធ្វើឱ្យបានគ្រប់៣៦ភូមិនៅទូទាំងស្រុកបន្ទាយស្រី៕ ប្រភព business Cambodia

Leave a Reply