កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ «ឃួន ប៊ុនណែត» បានបង្ហោះនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលមានប្តីប្រពន្ធពីរនាក់បានស្លា ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ហើយអ្វីដែលកាន់តែសង្វេគនោះ គឺបានបន្សល់ទុកកូនៗនៅតូចពីរនាក់អោយរស់នៅកំព្រាគ្មានទីពឹង។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ឲ្យដឹងថា៖«អនិច្ចា កុមារពីរដួង កូនច្បងឈ្មោះ គោ រចនា អាយុ 5ឆ្នាំ ភេទស្រី កូនប្អូនឈ្មោះ គោ សីហា ភេទប្រុស អាយុទេីបបាន ៣ខែ ត្រូវកំព្រាឪពុកម្ដាយ ដោយជួបគ្រោះថ្នាក់ខែ្សភេី្លងឆក់ស្លា ប់ទាំងពីរនាក់ប្តីប្រពន្ធ បន្សល់ទុកកូនទាំងពីររស់នៅកំព្រាវេទនាឥតមេបា។
កាលឪពុកម្តាយនៅរស់ក៏កំព្រា លូវកូនតូចៗនេះក៏កំព្រាទៀត វេទនាតជំនាន់ ពិតជាអាណោចអាធ័មពន់ពេកណាស់ សូមបងប្អូនសប្បុរសជនចិត្តធម៌មេត្តា សូមជួយទឹកដោះគោ សម្ភារផ្សេងៗតាមសទ្ធារ ជ្រះថ្លារបស់បងប្អូន។ សព្វថ្ងៃក្មួយទាំងពីររស់នៅភូមិឫស្សីធ្លក ឃុំអង្គរទ្រត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លេខទំនាក់ទំនង 099 949398 0969949398 ABA 001598391 KHOUN BUNNET សូមអរគុណបងប្អូនទុកជាមុន»។