ក្មេងស្រី ដែលកំពុងតែឆក់យកបេះដូងមហាជន ឲ្យចាប់អារម្មណ៍ទៅលើនាងយ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសបុកកាលពីថ្មីៗកន្លងទៅនេះ នៅពេលនេះ ប្អូនស្រី នឹងត្រៀមខ្លួនជា
ស្រេចក្នុងការនាំយកនូវទេពកោសល្យរបស់ខ្លួន បង្ហាញជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ យ៉ង់ ស្រីនីត ក្មេងស្រីដែលទើបតែទទួលបានប្រជាប្រិយភាពខ្លាំង និងត្រូវបានគេ
ស្គាល់ពីទេពកោសល្យ នៃទឹកដមសម្លេងដ៏ពីរោះ ជាមួយនឹងរូបសម្រស់ស្រស់ស្អាតពីធម្មជាតិពិតៗ នឹងមកប្រកួតប្រជែងដណ្តើមយកជ័យលាភីលើសមត្ថភាពរបស់ខ្លួន។ស្រីនីត
ស្ថិតក្នុងវ័យ ១១ ឆ្នាំ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ប៉ុន្តែប្អូនបានផ្លាស់ទីលំនៅ និងការសិក្សាមកខេត្តមណ្ឌលគិរី។ ឆ្លៀតពីរៀននៅសាលា ស្រីនីត បានដើរ
លក់ចេកចាប ដើម្បីជួយសម្រួលជីវភាពរស់នៅក្នុងគ្រួសារ។ ទោះបី ប្អូនស្រី ជួបការលំបាកមួយចំនួនក្នុងជីវិតរស់នៅក៏ពិតមែន ក៏ប៉ុន្តែប្អូននៅតែមានក្តីបំណង ទៅថ្ងៃអនាគតចង់
ក្លាយជាគ្រូបង្រៀន និងជាអ្នកចម្រៀង។គួបផ្សំនឹងទេពកោសល្យ ចេះច្រៀងតាំងពីកំណើត និងឱកាសដែលនាងត្រូវបានគេថតរូបផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសបុកនោះ ស្រីនីត
ត្រូវបានគេស្គាល់ច្រើន និងជួយឧបត្ថម្ភពីសំណាក់សប្បុរសធម៌ជាច្រើន។ ជាមួយគ្នានេះដែរ មុននេះបន្តិចស្រីនីត បានបង្ហាញវត្តមាននៅក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីដែល
ទទួលបានការតុបតែងដោយសម្អាងការល្បីឈ្មោះ ប្រសិទ្ធសិរីសំអាងការ និងផាត់មុខដោយជាងផាត់មុខល្បីឈ្មោះ Sophek Nano ឃើញថាសម្រស់ប្អូនស្រីយ៉ង់ ស្រីនីតពិតជាស្រស់ស្អាតខ្លាំងមិនធម្មតាតែម្តង។