ពិតជាកម្រឃើញណាស់! ឧកញ៉ា អ៊ាន សៀវម៉ី បង្ហោះសារបែបនេះណាស់ ដោយនិយាយពី ស្វាមី ពេញៗមាត់ ពិសេសប៉ុន្មានម៉ាត់ចុងក្រោយ គឺស្វាមីធ្លាប់សុំ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនភាគច្រើន ដែលប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ពិតជាស្គាល់ច្បាស់ ស្ត្រីម្នាក់ ដែលមានរូបសម្បត្តិស្រស់ស្អាត គឺលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ហើយក៏ជាអ្នកជំនួញ ដ៏ល្បីល្បាញ និងកំពុងតែទទួលជោគជ័យផងដែរ មកកទល់ពេលនេះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីមុខជំនួញដែលកំពុងតែទទួលជោគជ័យខ្លាំង ឧកញ៉ា រូបនេះ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនពេញចិត្តខ្លាំងផងដែរ ចំពោះទឹកចិត្តដ៏សប្បុរស របស់ លោកជំទាវ ដែលតែងតែជួយអ្នកក្រីក្រ ហូរហែមិនដែលដាច់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះតែជោគជ័យខ្លាំងក្នុងមុខជំនួញ នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ដូចការគ្រោងទុក លោកជំទាវឧកញ៉ា បានធ្វើពិធីក្រុងពាលី បុ​កគ្រឹះ សាងសងភូមិគ្រឹះថ្មី របស់ខ្លួន មើលទៅពិតជាអធិកអធមណាស់ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ឧកញ៉ា បានបង្ហោះរូបភាព និងសារដ៏មានន័យមួយថ្លែងពីទឹកចិត្តស្វាមី អានហើយរំភើបតាម។ លោកជំទាវ បានបញ្ជាក់ថា ៖ “អរគុណប្តីសម្លាញ់ ដែលតាំងពីកាន់ដៃអូនរហូតមក មិនដែលធ្វើអោយប្រពន្ធពិបាកចិត្តម្តងណាឡើយ ប្តីតែងតែអោយប្រពន្ធបងឈ្នះបងគ្រប់ពេលទាំងអស់ ប្តីតែងតែចង់អោយប្រពន្ធស្អាតរហូត ល្អរហូត ប្រើរបស់ល្អៗ ទោះជាថ្លៃប៉ុនណាក៏ដោយ អូនចង់ទិញអី ទិញទៅ អោយតែប្រពន្ធសួរបងថាស្អាតឬអត់?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្ដីឆ្លើយថា ស្អាតរហូតឲ្យតែប្រពន្ធសប្បាយចិត្ត មិនថាអ្វីទេ អោយតែអូន និងកូនសប្បាយចិត្ត ប្តីធ្លាប់សុំប្រពន្ធរឿងមួយគឺ រឿងគ្រួសារ គាត់ថាគាត់ជាក្មេងកំព្រាតាំងតែពីតូច គាត់គ្មានឪពុកម្តាយហៅដូចគេទេ អ៊ីចឹងប្តីសុំប្រពន្ធរឿងមួយគឺ ចេះស្រលាញ់ឪពុកម្តាយអោយបានច្រើន ទាន់ដែលយើងនៅធ្វើបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនចង់ឃើញប្រពន្ធបង មានរឿងជាមួយគ្រួសារទេ ជាពិសេស រឿងធ្វើបុណ្យ ធ្វើទាន អស់ប៉ុន្មាន ម៉ឺន ក៏ប្ដី មិនរអ៊ូរ សម្បី មួយម៉ាត់ នេះហើយ ដោយធ្វើឲ្យគ្រួសារខ្ញុំ មានសុភមង្គល និងរីកចម្រើន មកដល់រាល់ថ្ងៃនេះ ដោយសារ មាន ប្ដីចេះ យល់ចិត្ត ទើបជីវិតពួកយើងមកដល់ថ្ងៃនេះ ៕

Leave a Reply