Sweet រហូត! គ្រាន់តែចេញខែភ្លាម សួស វីសា បណ្តើរស្វាមី សាងភាពផ្អែមល្ហែម ដូចកម្លោះក្រមុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែរាងរឹងដៃរឹងជើងចេញខែភ្លាម តារាចម្រៀង សួស វីសា និងស្វាមីលោក ថមមី បានបណ្តើរគ្នា ទៅទទួលទានអាហារនៅខាងក្រៅដូចគូស្នេហ៍ថ្មីថ្មោង ដែលមើលទៅពិតជាមានសេចក្តីសុខជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីមានកូន សួស វីសា និង ស្វាមី កាន់តែមានភាពកក់ក្តៅនៅក្នុងគ្រួសារ ដែលជារឿយៗនាងតែង បង្ហាញនូវរូបភាពដ៏ស្រស់ស្អាតនៅតាមបណ្តាញសង្គមដែលធ្វើឱ្យមានការលាន់មាត់សរសើរពីសំណាក់ មហាជន និងមិត្តភក្តិរួមអាជីពផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលចាប់អារម្មណ៍គ្រាន់តែចេញខែកូនស្រីភ្លាម សួស វីសា និង ស្វាមីបានបណ្តើរគ្នាចេញក្រៅយ៉ាងត្រសងដែលមើលទៅដូចកម្លោះក្រមុំ ហើយក្នុងនោះ សួស វីសា បាននិយាយថា «ថ្ងៃនេះប៉ាៗនិងម៉ាក់ៗអា Jenny ណាត់គ្នាទៅញុំាអាហារពេលល្ងាច មេីលទៅ ពីរនាក់ប្តីប្រពន្ធសប្បាយអរណាស់ អា Jenny អែបគៀនសិនកូន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានអ្នកគាំទ្រមិនតិចទេ បានចូលទៅខមិនសរសើរពីភាពល្អូកល្អើនរបស់ប្តីប្រពន្ធអ្នកសិល្បៈមួយគូនេះ ហើយក៏ជូនពរឱ្យអ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូតទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងថា ដោយសារនៅសរសៃខ្ចីនៅឡើយពេលនេះ សួស វីសា មិនទាន់មានគម្រោងចូលប្រឡូកនៅក្នុងអាជីពសិល្បៈឡើងវិញទេ តែមិនមានអ្វីដែលគួរឱ្យបារម្ភនោះឡើយ ព្រោះជីវភាពរបស់ប្តីប្រពន្ធអ្នកសិល្បៈមួយគូនេះ ពិតជាហ៊ឺហារមិនធម្មតាឡើយ៕

Leave a Reply