កូនពីរហើយ ខ្ញុង ស្រាប់តែបង្ហាញអារម្មណ៍ពិត សារភាពត្រង់ៗ ប្រាប់តារាសម្តែងជើងចាស់ លោក ទេព រិន្ទដារ៉ូ ថា ចង់បានលោកធ្វើជា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ មហាជនពុកម៉ែបងប្អូនតទស្សនិកជនទាំងចាស់ក្មេងស្ទើរតែពេញមួយប្រទេសខ្មែរ ភាគច្រើនសុទ្ធតែស្គាល់ច្បាស់ពីវត្តមានតារាសម្ដែងជើងចាស់ដ៏មានប្រជាប្រិយភាពលោក ទេព រិន្ទដារ៉ូ ហើយក្នុងនោះ គេក៏ជឿទៀតថា ប្រិយមិត្តក៏ធ្លាប់បានទស្សនាការសម្ដែងដ៏ប៉ិនប្រសប់របស់លោកជាក់ជាមិនខាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ទេព រិន្ទដារ៉ូ ជាតួកុនដែលល្បីល្បាញខ្លាំងណាស់ព្រោះលោកមិនត្រឹមតែមានទេពកោសល្យសម្ដែងល្អឥតទាស់ទេ ចំណែកឯរូបរាងក៏ស្រស់សង្ហាដាច់គេ ធ្វើឱ្យអ្នកគាំទ្រនារីៗទាំងចាស់ទាំងក្មេងបាក់ចិត្តស្រឡាញ់ដកចិត្តមិនរួចដែរកាលពីជំទាន់នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនដល់រូបរាងសង្ហាមានស្រីៗចោមរោមស្រឡាញ់ ថ្មីៗនេះ តារាកំប្លែង នាងខ្ញុង ស្រាប់តែសារភាពច្បាស់ៗឥតលាក់លៀមតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា កាលពីក្មេងនាងធ្លាប់គិតចង់បាន ទេព រិន្ទដារ៉ូ ធ្វើជាប្ដី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ខ្ញុង បានបង្ហោះរូបថតតារាជើងចាស់ពីររូបដែលជា Idol ក្នុងចិត្តខ្លួនគឺ អ្នកនាង អម្ពរ ទេវី និង លោក ទេព រិន្ទដារ៉ូ ព្រមទាំងឆ្លៀតសារភាពធ្លាប់ចង់បានតារាប្រុសខាងលើជាប្ដីថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«តារាក្នុងដួងចិត្ត ស្រឡាញ់ណាស់មិនដែលប្រែប្រួលចិត្តរហូតដល់ពេលនេះ កាលនៅក្មេងធ្លាប់គិតចង់បានពូ ទេព រិន្ទដារ៉ូ ធ្វើប្ដីហាសហា និយាយមែនតើកាលនៅអាយុ ១០ ឆ្នាំស្រឡាញ់ពូខ្លាំងណាស់ ទីបំផុតបានថតកុនជាមួយពូ»៕ប្រភព៖pop

Leave a Reply