តែងខ្លួនបែបនេះទៅ ស៊ឹម សូលីកា និងកូនស្រី ឡើងដូចកូនភ្លោះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ក្នុងពេលបច្ចុប្បន្ននេះ អ្នកនាង ស៊ឹម សូលីកា តែងតែបង្ហាញវត្តមាននៅក្បែរកូនស្រីជានិច្ច បើទោះបីពេលនេះកូនស្រីធំពេញក្រមុំទៅហើយក៏ពិតមែន ជាពិសេស អ្នកម៉ាក់សម័យថ្មីរូបនេះ និយមថតរូបជាមួយកូនស្រី បង្ហោះលើបណ្ដាញសង្គម បញ្ចេញមុខមាត់ស្រស់ស្អាតរបស់កូនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយគ្រប់ពេល គេតែងតែឃើញម្ដាយកូនពីររូបនេះ នៅក្បែរគ្នាស្ទើរតែគ្រប់ពេលវេលាតែម្ដង មិនតែប៉ុណ្ណោះ រាល់សកម្មភាពទាំងអស់របស់អ្នកទាំងពីរ ពិតជាមានភាពស្និទ្ធស្នាលគ្នាដូចទៅនឹងមិត្តភក្ដិជិតស្និទ្ធផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត បន្ទាប់ពីកូនស្រីធំពេញវ័យ អ្នកនាង ស៊ឹម សូលីកា កាន់តែផ្ដល់ឲ្យនូវក្ដីស្រលាញ់ និងភាពកក់ក្តៅជូនចំពោះកូនខ្លាំងឡើងទ្វេដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ បើងាកទៅមើលរូបសម្ផស្សម្ដាយកូនទាំងពីររូបនេះ គេឃើញ ឧស្សាហ៍តុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់ដូចគ្នាថែមទៀតផង។ ហើយមុននេះបន្តិច តារារូបនេះ បានបង្ហោះរូបភាពថ្មីជាមួយកូនស្រី ព្រមទាំងបានស្លៀកនៅឈុតហូល ក្រណាត់ប៉ាក់ខ្មែរ មើលទៅពិតជាស្រស់ស្អាត សមសួនខ្លាំងតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ ក្រោយហ្វេនបានឃើញរូបទាំងនេះរួច ពួកគេបានសរសើរពីរូបសម្រស់ម្ដាយកូនអ្នកទាំងពីរគ្រប់គ្នា ខណៈស្លៀកពាក់ស្រដៀងគ្នាដូចកូនភ្លោះបែបនេះ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply