ថ្ងៃនេះឆ្នាំមុន គឺជាថ្ងៃដ៏សោកសៅបំផុតនៃការយាងសោយពិរាល័យ ព្រះរៀម នរោត្តម បុប្ផាទេវី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ – ១៨ ខែវិច្ឆិកា ២០២០ គឺជាខួបគម្រប់ ១ ឆ្នាំ នៃការយាងសោយព្រះពិរាល័យ នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្ដីឯក ជាទីគោរពបំផុត របស់ប្រជានុរាស្ត្រខ្មែរ ។ បើទោះបីជាបច្ចុប្បន្ននេះ ក្តីទុក្ខសោកសៅហាក់រសាត់ចេញឆ្ងាយបន្តិចពីអារម្មណ៍ប្រជានុរាស្រ្តខ្មែរបន្តិចក្តី ប៉ុន្តែសេចក្តីនឹករឭក និង ការចងចាំពីស្នាមព្រះហស្ថ នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្ដីឯក នៅលើវិស័យវប្បធម៌ជាតិ និង របាំងខ្មែរនោះ នៅតែដក់ជាប់ក្នុងក្រអៅបេះដូងប្រជានុរាស្រ្តខ្មែរគ្មានថ្ងៃភ្លេចបានឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើងាកមកមើលលើបណ្តាញសង្គមហ្វេសប៊ុកក្នុងថ្ងៃនេះ យើងសង្កេតឃើញមានប្រជានុរាស្ត្រខ្មែរជាអ្នកលេងបណ្តាញសង្គមនេះជាច្រើនបានចែករំលែក និង បង្ហាញអារម្មណ៍សោកស្តាយ ព្រមជាមួយការថ្វាយព្រះអាល័យចំពោះការបាត់បង់ដ៏ធំធេងកាលពីកន្លងទៅនោះ ហើយក្នុងនោះដែរ ក៏មានការបង្ហោះព្រះឆាយាល័ក្ខណ៍នៃ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្ដីឯក ដើម្បីចូលរួមរំឭកខួបទាំងអាឡោះអាល័យ អមដោយសារថ្វាយព្រះបរមវិញ្ញាណក្ខន្ធ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្ដីឯក បានយាងទៅកាន់បរមសុខទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះទំព័រហ្វេសប៊ុកផេក Royal du Camboge ក៏បានបង្ហោះសាររំឭកខួប ១ ឆ្នាំ នៃការយាងសោយព្រះពិរាល័យ នៃអង្គសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្ដីឯក ជាទីគោរពបំផុតផងដែរ ជាមួយខ្លឹមសារថា «សូមថ្វាយមហាព្រះរាជកុសល ខួប ១ ឆ្នាំ ការយាងសោយព្រះពិរាល័យ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្ដីឯក បានយាងសោយពិរាល័យ ក្នុងព្រជន្មវ ៧៦ ព្រះវស្សា នាវេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយព្រះរោគាពាធ ។ ព្រះអង្គ ទ្រង់ប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង អ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ៕

Leave a Reply