ជាការពិតណាស់ ក្រោយពេលដែលកំពូលតារាចម្រៀងប្រុសល្បីឈ្មោះលោក ឆាយ វីរៈយុទ្ធ មានកូនស្រីម្នាក់មក ជីវិតគ្រួសារលោកកាន់តែមានសុភមង្គលខ្លាំងឡើងៗ ហើយគ្រប់គ្នាតែងតែឃើញលោកបង្ហាញពីសកម្មភាពក្នុងគ្រួសារក្នុងបណ្ដាញសង្គម ជាញឹកញាប់ទៀតផង។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានចាប់អារម្មណ៍ជាមួយនិងវីដេអូមួយ ដែលបង្ហាញពីសកម្មភាពតារាចម្រៀងប្រុសរូបនេះ កំពុងតែលេងទឹកជាមួយនិងកូនស្រី និងតាមមើលថែឡើងជាប់តែម្ដង មើលទៅពិតជាមានក្ដីសុខខ្លាំងណាស់។
លើសពីនេះទៅទៀត តាមរយៈវីដេអូនេះ យើងក៏អាចបញ្ជាក់ឲ្យឃើញថាលោក ឆាយ វីរៈយុទ្ធ ពិតជាស្រលាញ់កូនស្រីដំបូងរបស់ខ្លួនឯងខ្លាំងណាស់ ដែលនេះពិតជាឪពុកដ៏ល្អមែន៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
សូមទស្សនាវីដេអូខាងក្រោមនេះ