បើអ្នកគិតថាជីវិតរបស់អ្នកលំបាក សូមងាកមកមើលពីជីវិតរបស់លោកតាម្នាក់ ដែលគាត់ ពិការភ្នែកទាំងសងខាង ហើយព្យាយាមឡើងលើដើមត្នោត ដ៏ខ្ពស់ ដើម្បីយកទឹកត្នោត មកធ្វើជាស្ករ ដើម្បីបានប្រាក់បន្តិចបន្តួច យកទៅទិញអង្ករហូប ពិតជាលំបាកខ្លាំងណាស់ ហើយក៏ប្រថុយជីវិតខ្លាំងណាស់ដែរ។
ដោយឡែកបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith បានបង្ហោះសារវិដេអូ របស់លោក ដែលកំពុងបានឡើងត្នោត យកទៅចំរាញ់ជាស្ករ ដើម្បីយកទៅលក់។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានបង្ហោះសារថា “គួអោយអាណិត លោកតា ណាស់ពិការភ្នែកហើយ ប្រឹងឡើងត្នោត ដើម្បីយកទឹក មកធ្វើស្កលក់ចឹញ្ចឹមជិវិត លោកតា រស់នៅស្រុក ពញ្ញាឮ ឃុំទំនបធំ ខេត្តកណ្តាល។
សូមបង ប្អូនមេត្តាជួយលោកតាផង / Tel: 093633500/ ABA: 000517255: Keo nimith”។ អាស្រ័យហេតុនេះ សូមបងប្អូនទូទាំងប្រទេស ដែលមានសទ្ធាជ្រះថ្លា មេត្តាជួយដល់លោកតាកំសត់ម្នាក់នេះ ព្រោះអាយុគាត់កាន់តែច្រើន ហើយគាត់ពិតជាការប្រថុយជីវិតខ្លាំងណាស់ ក្នុងការឡើងត្នោត៕
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ