កូនខ្មែរពូកែមែន! សោម សីហា ក្លាយជាអ្នកច្នៃប្រឌិត បង្កើតម៉ាស៊ីនភ្លើង ដោយមិនចាំបាច់ប្រើប្រេង និងមិនមានសំឡេងរំខាន…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពង់ឆ្នាំង៖ ម៉ាស៉ីនភ្លើងដែលដំណើរការដោយគ្មានសំឡេង ដើរដោយកម្លាំងម៉ូទ័រអាគុយឌីណាម៉ូ ដែលអាចបញ្ចេញភ្លើងបានប្រមាណជិត ១០គីឡូវ៉ាត់ ដោយមិនចាំបាច់ប្រើប្រេងម៉ាស៊ូតឬប្រេងសាំង ត្រូវបានយុវជនវ័យ២៦ឆ្នាំម្នាក់ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្នែកវិទ្យាសាស្ត្រអេឡិចត្រូនិចនៅកម្ពុជា មានគំនិតបង្កើត និងច្នៃប្រឌិត ដោយបានទាញយកចរន្តអគ្គិសនីពីម៉ាស៉ីននេះ មកប្រើប្រាស់ក្នុងផ្ទះរបស់គាត់បានយ៉ាងជោគជ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជន សោម សីហា អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិពពេលពក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ បានឲ្យដឹងថា រូបគាត់ជាមួយប្អូនស្រីបង្កើត កាលនៅរៀនថ្នាក់ទី១២ គឺពួកគាត់បានរស់នៅជាមួយនឹងម្តាយមីងបង្កើត ដោយសារតែកាលណោះម្តាយបានស្លាប់ចោលពួកគាត់ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯឪពុកក៏ទៅមានប្រពន្ធក្រោយទៀត ដូច្នេះរូបគាត់ជាមួយនឹងប្អូន តស៊ូរៀនដោយខ្លួនឯង និងដោយមានការឧបត្ថម្ភខ្លះៗ ពីម្ដាយមីងផងដែរ។ ក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង យុវជនខាងលើ បានឲ្យដឹងបន្តថា ខ្លួនបានបញ្ចប់ថ្នាក់ទី១២ នៅឆ្នាំ២០១៣ និងបានបន្តរៀនយកសញ្ញាប័ត្រ ថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្ត្រអេឡិចត្រូនិក នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) រហូតទទួលបានសញ្ញាប័ត្រថ្នាក់បរិញ្ញាផ្នែកមុខវិជ្ជាខាងលើនេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនៅរៀនត្រឹមឆ្នាំទី២ លោកបានរំលេចចេញនូវគំនិតមួយដោយចង់បង្កើតម៉ាស៉ីនភ្លើង ដែលអាចទាញយកចរន្តភ្លើងមកប្រើប្រាស់បាន ដោយមិនចាំបាច់ប្រើប្រេងសាំង ឬម៉ាស៊ូត និងមិនមានសំឡេងរំខាននោះផងដែរ។ ក្រោយពីមានគំនិតច្នៃប្រឌិតបែបនេះ យុវជន សោម សីហា បានប្រើប្រាស់សៀវភៅមួយក្បាល ដើម្បីគូសវាសពេលរូបគេនឹកឃើញនៅបច្ចេកទេសផ្សេងៗ ខណៈដែលរូបគេកំពុងសិក្សាក្នុងសាលា ដើម្បីយករូបមន្តទាំងនោះមកផ្គុំ សម្រាប់បង្កើតឲ្យចេញជាម៉ាស៉ីនមួយនេះឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សោម សី ហា បានបន្តឲ្យដឹងទៀតថា បន្ទាប់ពីលោកបានបញ្ចប់ការសិក្សាហើយនោះ លោកក៏បានចូលធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង តែដោយសារតែការងារមិនត្រូវជំនាញ ខុសពីចំណង់ចំណូលចិត្តរបស់ខ្លួន ដែលខំចំណាយពេលសិក្សាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនោះ និងម្យ៉ាងដោយចង់បញ្ចេញស្នាដៃសម្រាប់ទុកឱ្យយុជនខ្មែរ បានស្គាល់អំពីការច្នៃប្រឌិតរបស់ខ្លួនផង លោកក៏បានឈប់ធ្វើការពីក្រុមហ៊ុន ហើយបានវិលមកស្រុកកំណើតវិញ និងបានចាប់ផ្តើមបង្កើតម៉ាស៉ីនគ្មានសម្លេង និងដោយមិនប្រើប្រេងមួយនេះឡើង សម្រាប់ការប្រើប្រាស់សាកល្បងក្នុងលំនៅដ្ឋានរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯការបង្កើតម៉ាស៉ីនភ្លើងមួយនេះឡើងបានជោគជ័យនោះ ក៏ដោយសារមានការជួយជ្រោមជ្រែងពីលោក សាន សុធៀប ដែលជាម្ចាស់យានដ្ឋានជួសជុលរថយន្តមួយកន្លែង នៅជិតផ្សារព្រៃខ្មែរ ទើបយុវជនរូបនេះមានទុនក៏បានចាប់ផ្ដើមដំឡើងម៉ាស៉ីននេះឡើងនៅចុងឆ្នាំ២០១៩ រហូតដល់ដើមខែកញ្ញា ឆ្នាំ២០២០ ទើបទទួលបានជោគជ័យ។ ក៏ប៉ុន្តែមុននឹងទទួលបានជោគជ័យមកដល់ថ្ងៃនេះ យុវជនខាងលើធ្លាប់បានបរាជ័យក្នុងជំហានទី១ រួចមកហើយដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបង្កើតម៉ាស៉ីនភ្លើងដោយមិនចាំបាច់ប្រើប្រេង និងដោយមិនមានសម្លេងខាងលើនេះ ត្រូវបានយុវជន សោម សីហា បង្កើតឡើងដែលមានឧបករណ៍ផ្សំដូចជា ម៉ូទ័រ អាគុយ និងឌីណាម៉ូ រួមនឹងគ្រឿងផ្សំមួយចំនួនទៀត។ ម៉ាស៉ីននេះផងដែរ ត្រូវបានយុវជន សោម សីហា ដាក់ឈ្មោះថា ម៉ាស៉ីនភ្លើងដើរដោយខ្លួនឯង (Power Generator Free Energy) ដែលអាចទាញឌីណាម៉ូកម្លាំង ១០គីឡូវ៉ាត់ និងអាចទាញចរន្តអគ្គិសនីប្រើប្រាស់បានដល់ទៅជិត ១០គីឡូវ៉ាត់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន Power Generator Free Energy ត្រូវបានយុវជន សោម សីហាកំពុងប្រើប្រាស់ភ្លើងនៅក្នុងផ្ទះរបស់គាត់បានជា ច្រើនមុខដូចជា អំពូលភ្លើង កង្ហារ ទូទឹក កក ទូរទស្សន៍ និងការប្រើប្រាស់ផ្សេងៗជាច្រើនទៀត។ បន្ទាប់ពីយុវជន សោម សីហា បានច្នៃប្រឌិតម៉ាស៉ីនទទួលបានជោគជ័យរួចមក លោកក៏មានមហិច្ឆតា ចង់ផលិតឲ្យបានច្រើនប្រសិនបើមានអតិថិជនត្រូវការ ហើយលោកក៏ត្រូវការអ្នកជួយជ្រោមជ្រែងក្នុងការផលិតផងដែរ ព្រោះ១គ្រឿងចំណាយទឹកប្រាក់អស់ប្រមាណ ៧ពាន់ដុល្លាអាមេរិកឯណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply