ចូលរួមសោកស្តាយ ពូឃ្លាំង ជួបទុក្ខធំបាត់បង់លោកឪពុកជាទីស្រឡាញ់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង រ៉េប ពូឃ្លាំង ក៏ដូចជាក្រុមគ្រួសារកំពុងជួបទុក្ខធំក្រៀមក្រំជាខ្លាំងដោយ លោកឪពុកជាទីស្រឡាញ់ បានទទួល មរណភាពកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបាត់បង់លោកឪពុកដោយគ្មានថ្ងៃវិលត្រលប់របស់ ពូឃ្លាំង ក៏ទទួលបានការចូលរួមរំលែកទុក្ខ និង សោកស្តាយពីសំណាក់មិត្តភក្តិ សិល្បៈ និង អ្នកគាំទ្រជាច្រើនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ពូឃ្លាំង បានបង្ហោះសារថា «ប៉ារបស់យេីងខ្ញុំនឹងយកទៅផ្ទះថ្មីរបស់គាត់នាថ្ងៃ ១៧ នេះម៉ោង ៣ រសៀលនៅវត្ត សមាធិ (ផ្លូវទៅសមុទ្រចិន)»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា ពូឃ្លាំង ធ្លាប់ជាតារាចម្រៀង រ៉េបដែលមានឈ្មោះបោះសំឡេងមួយរូប និងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ យុវវ័យ តែក្រោយពីលោករៀបការរួច ហាក់មិនសូវអើពើនឹងការងារសិល្បៈទៀតឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន លោក បានយកពេលវេលាមើលការខុសត្រូវមុខជំនួញ នៅឯខេត្តព្រះសីហនុ និង រស់នៅទីនោះ តែមួយរយៈចុងក្រោយនេះ លេចឮថា លោក ត្រៀមនឹងបង្ហាញស្នាដៃថ្មីៗឡើងវិញជាមួយ នេនទុំ៕

Leave a Reply