ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នៅចំណុចបូរីគុជអាស៊ី ស្ថិតក្នុងភូមិ០១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិកា សហការជាមួយកម្លាំងនគរបាល
ដោយមានការសម្របសម្រួលដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ)។
ជនរងគ្រោះមានឈ្មោះថា ឡេង ស៊ីវវុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅភូមិ០៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។ ជនសង្ស័យទាំង៦នាក់មានឈ្មោះ៖ ១/ ឈ្មោះ WANG HUA LIANG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ។ ២/ ឈ្មោះ WANG PING ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ។
៣/ ឈ្មោះ LIU XIANG GUANG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ។ ៤/ ឈ្មោះ TAO ER WEI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ។ ៥/ ឈ្មោះTAO ZHENG GANG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ។ ៦/ ឈ្មោះ WANG LING ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិចិន ។ ទាំង ៦ នាក់ខាងលើស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។ បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការសាកសួរតាមនីតិវិធី៕