អូនភឺល មុខដូចប៉ាៗណាស់ សើចក៏ស្រស់ទៀត ! ទើបកើតថ្ងៃមុនសោះ ឥឡូវអូនភឺល ធំលឿនណាស់ ,លោកឧកញ៉ា ឌួង ឆាយ ប្រាប់ថា ថ្ងៃកូនស្រីរបស់លោក កំពុងតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឧកញ៉ាវ័យក្មេង ដែលទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់មហាជន ក៏ដូចហ្វេនៗតាមបណ្តាញសង្គមហ្វេសប៊ុក លោក ឧកញ៉ា ឌួង ឆាយ ។ ដល់ទល់នឹងពេលនេះ លោកឧកញ៉ា​ មានចំនួន៣នាក់ ហើយ ប្រុសពីរ ស្រីមួយ ដោយកូនស្រីរបស់លោកទើបតែ កើតកាលពីថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៩ ដោយលោកបានដាក់ឈ្មោះកូនស្រី របស់លោកថា “ឌួង រាជនីគុជ (Duong Reachnikuch ) ហៅ អូនភឺល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ​លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះរូបភាពរបស់កូនស្រី ចំនួនមួយសន្លឹក ធ្វើឲ្យមហាជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ រូបភាពមួយសន្លឹកនេះ គឺ កូនស្រីរបស់លោកឧកញ៉ា បានពាក់ស្បែកជើងយ៉ាងស្រស់ស្អាត ដើម្បីរៀនដើរផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅក្នុងគណនីហ្វេសប៊ុករបស់លោក ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារថា “កូនស្រីពៅខ្ញុំពាក់ស្បែកជើងរៀនដើរសប្បាយចិត្តណាស់ រីករាយថ្ងៃចុងសប្តាហ៍ណាបាទពូមីងបងប្អូនទាំងអស់គ្នា សូមរក្សាគម្លាតសុវត្ថិភាព លាងដៃនឹងអាកល់ ពាក់ម៉ាស រស់នៅស្អាតអនាម័យល្អ ជៀសផុតពីកូវិត-19 ។ឌួង ឆាយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានឃើញ ក្មួយស្រី​ ឌួង រាជនីគុជ ហើយនោះ ធ្វើឲ្យមហាជន ជាច្រើនបានចូលមកខមិនថា “១ ២ ៣ក្រឹប សូមជូនពរក្មួយទាំងអស់អោយមានសុខភាពកម្លាំងមាំមួនដ៏ល្អប្រសើរនិងរៀនអោយឆាប់ឆ្លាត ដើម្បីជាម្លប់ដ៏ត្រជាក់អំពីលោកដ៏មានគុណដ៏ថ្លៃថ្លាបំផុត ពរទាំងឡាយ៤ប្រការ ចូលដល់ក្មួយគ្រប់ពេលវេលា (សាធុៗ)។កូនប្រុសកូនស្រីមុខដូចបងទាំងអស់ហ្មង។ ទើបថ្ងៃមុនសោះ ឥលូវឡើងក្រមុំបាត់ហើយ។សូមជួនពរក្មួយស្រីមានសុខភាពល្អ នឹងក្រុមគ្រួសារបងប្រុស។

Leave a Reply