ថៃ៖ មិនត្រឹមតែសាកសម និងគួរឲ្យស្រលាញ់នោះទេ ប៉ុន្តែ គូស្នេហ៍Mai Davikah និងTer កន្លងមក ក៏តែងតែត្រូវបាន អ្នកគាំទ្រសរសើរ មិនដាច់ពីមាត់ ពីភាពស៊ីចង្វាក់គ្នារបស់ពួកគេទាំងពីរ មិនថាទាំងចរិតចូលចិត្តកំប្លែងៗ និងចំណង់ចំណូលចិត្តនៃការដើរលេង និងធ្វើអ្វីប្លែកៗ ជាមួយគ្នា បង្ហោះចូលបណ្តាញសង្គមInstagram របស់ពួកគេនោះទេ។
ជាក់ស្តែង នៅក្នុងថ្ងៃទី១៤ ខែវិច្ឆិកានេះ គេក៏ឃើញMai បានបង្ហោះរូបជាច្រើនសន្លឹក លើបណ្តាញសង្គមInstagram ជាមួយមិត្តប្រុសរបស់ខ្លួនគឺTer ទាំងទឹកមុខរីករាយអមជាមួយចំណងជើងថា៖ ១៦.១១ Terchantavit ជាពិសេស ការបង្ហោះបែបនេះ ត្រូវបានគេដឹងថា ជាថ្ងៃទី១៦ ខែវិច្ឆិកា ថ្ងៃខួបគម្រប់ក្តីស្រលាញ់របស់ពួកគេ ៣ឆ្នាំផងដែរ។
ហេតុនេះ គូស្នេហ៍មួយគូនេះ ក៏បានប្រារព្ធជាមួយគ្នាយ៉ាងសាមញ្ញ ទទួលទានអាហារពេលល្ងាច យ៉ាងរ៉ូមែនទិក រួមទាំងកាដូរនិង បាច់ផ្កាយ៉ាង ស្រស់ស្អាត។
ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យ អ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះគឺ ចិញ្ចៀនពេជ្រធំដែលMai ពាក់ជាប់នៅលើ ដៃនាងខាងស្តាំរបស់នាង ធ្វើឲ្យអ្នកគាំទ្រយល់ថា នេះជាកាដូរដែលTer ជូនទៅឲ្យMai គម្រប់ក្តីស្រលាញ់របស់ពួកគេ៣ ឆ្នាំនេះថែមទៀតផង៕