ក្តុកក្តួលណាស់! តារាចម្រៀង ស្រស់សង្ហា នីកូ ក្រោយលោកយាយមរណៈភាពភ្លាមក៏ពោលពាក្យចាក់ដោតថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ តាំងពីបានចូលប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើន តារាចម្រៀងប្រុស លោក ណុប បាយ៉ារិទ្ធ នៅតែមានឈ្មោះបោះសម្លេង និង ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង មិនចាញ់ប្អូនៗស្រករក្រោយនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ លោក ណុប បាយ៉ារិទ្ធ ក៏មានប្អូនប្រុសម្នាក់ទៀត ដែលមានរូបរាងស្រស់សង្ហាជាតារាល្បី មិនចេញខ្លួនដែរនោះគឺ លោក នីកូ ដោយអ្នកទាំងពីរជាបងប្អូនគ្នាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពីម្សិលមិញនេះ តារាចម្រៀងប្រុសទាំងពីររូបនេះ ក៏បានជួបទុក្ខសោកសង្រេង ដោយបានចេញមក បង្ហាញពីដំណឹងដ៏សោកសៅ នៅលើបណ្ដាញសង្គម ព្រមទាំងរូបភាពនៃការកាន់ទុក្ខ ខណៈដែល លោកយាយ របស់លោក បានទទួលមរណភាពហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីបានជ្រាបពីដំណឹងដ៏ក្រៀមក្រំមួយនេះភ្លាមៗ បណ្ដាហ្វេនៗ និងមិត្តរួមអាជីពជាច្រើន ក៏បានចូលរួមលើកទឹកចិត្ត និង រំលែកទុក្ខចំពោះលោក ព្រមទាំងក្រុមគ្រួសារទាំងមូល ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងកាលពីម្សិលមិញនេះតារាចម្រៀង ស្រស់សង្ហា លោក នីកូ បានបង្ហោះសារទាំងទុក្ខក្រៀមក្រំ លើបណ្តាញសង្គមរបស់ខ្លួនថា៖”វេលាដែលភ័យខ្លាចពេញមួយជីវិត ទីបំផុតបានមកដល់ ខ្ញុំតែជឿលេីកាបន់ស្រន់រាល់រាត្រីដោះដូនិងជីវិតរបស់ខ្ញុំពាក់កណ្តាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿលេីអភិនិហាដែលតែងថែរក្សាលោកយាយ រហូតដល់97វស្សា តែមនុស្សលោកមិនអាចប្រឆាំងព្រេងវាសនាបានរហូតទេ ស្លឹកឈេីដែលទុំបានជ្រុះក្នុងរយះពេលមួយពព្រិចភ្នែក សូមបុណ្យកុសលក្រុមគ្រួសារទាំងអស់ជូនដំណេីរលោកយាយទៅកាន់សុគតិភព “។

Leave a Reply