ក្រសួងអប់រំ ព្រមានលោកគ្រូ អ្នកគ្រូ «ហាមផ្តាច់មិនឱ្យមានការបង្រៀនគួរក្នុងពេលប្រយុទ្ធប្រឆាំងនឹងកូវីដ១៩»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​ក្រោយព្រឹត្តិការណ៍៣វិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡា ​​​​​​​​​​​​​​​បានចេញសេចក្ដីណែនាំរួចមកហើយ ទាំងសាលារៀនរដ្ឋ និងឯកជន នៅក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនជាបណ្ដោះអាសន្ន រយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនេះ ក្រសួងក៏បានព្រមានថា ក្រសួងនឹងចាត់វិធានការរដ្ឋបាលចំពោះគ្រូបង្រៀនណាដែលល្មើស ដោយបើកបង្រៀនគួរក្រៅម៉ោង។ ​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​បើយោងតាមលិខិតរបស់ក្រសួងអប់រំ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានប្រាប់ដល់ប្រធានអង្គភាពក្រោមឱវាទទីស្ដីការក្រសួង ត្រូវអនុវត្តសេចក្ដីណែនាំលេខ១៧ អយក.សណន ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដែលមានកំណត់ត្រង់ចំណុចទី៤ គឺ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​«ហាមផ្តាច់មិនឱ្យមានការបង្រៀនគួរក្នុងពេលប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។​​​​​​​​​​​​​​​​​ ក្នុងករណីគ្រូបង្រៀនណាដែលល្មើស ក្រសួងចាត់វិធានការរដ្ឋបាលចំពោះគ្រូបង្រៀននោះ»​​​​​​​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែនៅអំឡុងពេលនេះ យើងសង្កេតឃើញថានៅតែមានគ្រូមួយចំនួនបានលួចបើកបង្រៀនគួរនៅតាមផ្ទះជាបន្តបន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣០១នាក់ (ស្ត្រី៦១នាក់ និងបុរស២៤០នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៨៩នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន១២នាក់៕​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply